2025-03-22
គិត បុប្ផា
2025-03-22
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឃុន សែន ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ពិភាក្សាពិនិត្យលទ្ធភាពក្នុងការរៀបចំឱ្យមាន Trade shows និងការផ្គូផ្គងពាណិជ្ជកម្ម (Business Matching) រវាងប្រតិបត្តិករទេសចរណ៍កម្ពុជា និងអូស្រ្តាលី។
ក្រៅពីកិច្ចពិភាក្សាខាងលើ ភាគីទាំងពីរ បានជជែកការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចសហការលើការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជន និងជនបរទេស ដែលរស់នៅ និងធ្វើពាណិជ្ជកម្មក្នុងប្រទេសអូស្រ្តាលី ព្រមទាំងការជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឱ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ផងដែរ។ បើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ និងលោក ឃុន សែន បានពិភាក្សាគ្នា នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី