SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ពៅ ម៉ាលី ៖ កម្ពុជា ពីប្រទេសនាំចូលយានយន្ត ទៅជាឧស្សាហកម្មយានយន្តដូចប្រទេសក្នុងតំបន់អាស៊ាន


ឯកឧត្តម ពៅ ម៉ាលី ៖ កម្ពុជា ពីប្រទេសនាំចូលយានយន្ត ទៅជាឧស្សាហកម្មយានយន្តដូចប្រទេសក្នុងតំបន់អាស៊ាន
A+ A-


ភ្នំពេញ៖ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ថា ការដំឡើងយានយន្តនាពេលបច្ចុប្បន្ននេះ បានប្រែក្លាយកម្ពុជាពីប្រទេសនាំចូល និងប្រើប្រាស់យានយន្តនៅក្រៅប្រទេស ទៅជាឧស្សាហកម្មយានយន្តដូចបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការ បានមានប្រសាសន៍បន្ថែមថា ការបង្កើតរោងចក្រដំឡើងយានយន្ត បានដើរតួយ៉ាងសំខាន់ក្នុងការបំពេញសេចក្តីត្រូវការក្នុងស្រុក និងជួយជំរុញវិស័យឧស្សាហកម្មធុនធ្ងន់នៅកម្ពុជាស្របតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍វិស័យយានយន្តអេឡិចត្រូនិក ដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក។

ឯកឧត្តម ពៅ ម៉ាលី បានលើកឡើងថា៖«ជាក់ស្តែង ក្រុមហ៊ុន ជីធីវី ម៉ូធ័រ ខូ អិលធីឌី បានបង្កើតសមិទ្ធផលថ្មីសម្រាប់ជាតិ ដោយប្រើប្រាស់ឈ្មោះម៉ាកម៉ូឌែលរថយន្តរបស់ក្រុមហ៊ុនជាសំនៀងខ្មែរ ជួយបង្កើតទីផ្សារការងារដល់ប្រជាពលរដ្ឋ និងជួយឱ្យតម្លៃយានយន្តកាន់តែល្អប្រសើរជាងមុន ដែលអាចឱ្យពលរដ្ឋប្រើប្រាស់រថយន្តថ្មី។ យើងសង្ឃឹមថា ប្រជាជនយើង នឹងចាប់អារម្មណ៍ប្រើប្រាស់នៅរថយន្តនេះ ដែលជារថយន្តថ្មី»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី