SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន ADATA Technology នឹងបង្កើតរោងចក្ររថយន្តអគ្គិសនីនៅកម្ពុជា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នពីការដឹកជញ្ជូនតាមផ្លូវគោក


ក្រុមហ៊ុន ADATA Technology នឹងបង្កើតរោងចក្ររថយន្តអគ្គិសនីនៅកម្ពុជា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នពីការដឹកជញ្ជូនតាមផ្លូវគោក
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-04

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-04

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន ADATA Technology Co., Ltd. បង្ហាញបំណងវិនិយោគលើការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតរោងចក្ររថយន្តអគ្គិសនី (Electric vehicle) ដែលជាយានជំនិះប្រើដោយម៉ូទ័រអគ្គិសនី និងថ្មជំនួសឱ្យការប្រើម៉ាស៊ីនចំហេះខាងក្នុងដូចជាការប្រើសាំង។ នេះជាការលើកឡើងរបស់លោក ស៊ីម៉ុន ជិន អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ADATA Technology កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ស៊ីម៉ុន ជិន បានបន្តថា រថយន្ត EV គឺជាបច្ចេកវិទ្យាដ៏សំខាន់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នពីការដឹកជញ្ជូនតាមផ្លូវគោក ដែលមានចំនួនជាង ១៥%នៃការបំភាយឧស្ម័នដែលទាក់ទងនឹងថាមពលសកល។ ជាមួយគ្នានេះ កាលពីខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន ADATA Technology បានពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យលទ្ធភាពនៃការវិនិយោគនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានផែនការវិនិយោគ ១០០លានដុល្លារ នៅឆ្នាំ២០២៤-២០២៧ តាមរយៈការកសាងរោងចក្រកែច្នៃអេឡិចត្រូនិច និងសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានគូសបញ្ជាក់ថា ការវិនិយោគបៃតងនៅកម្ពុជា គឺបានអនុលោមទៅតាមវិធានប្រតិបត្តិសម្រាប់មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ហើយក្រុមហ៊ុនចាំបាច់ត្រូវអនុវត្តទៅតាមមាត្រានៃកិច្ចព្រមព្រៀងនេះ ដើម្បីទទួលបានផលចំណេញ ដែលក្នុងនោះកម្ពុជា ក៏ទទួលបានបរិស្ថានល្អមានអព្យាក្រឹតកាបូន ឆ្ពោះទៅជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់របស់ប្រជាជនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី