SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

លុចសំបួ នឹងផ្តល់ជំនួយ ២លានអឺរ៉ូ គាំទ្រគម្រោងបោសសម្អាតមីននៅកម្ពុជា


លុចសំបួ នឹងផ្តល់ជំនួយ ២លានអឺរ៉ូ គាំទ្រគម្រោងបោសសម្អាតមីននៅកម្ពុជា
A+ A-

ភ្នំពេញ៖ ប្រទេសលុចសំបួ នឹងផ្តល់ជំនួយ ២លានអឺរ៉ូ ដើម្បីរួមចំណែកគាំទ្រគម្រោងបោសសម្អាតមីននៅកម្ពុជា ក្នុងគោលបំណងបង្កើនទិន្នផលនៃការបោសសម្អាតមីន ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាដល់ជនមានពិការភាព តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងបង្កើតសមត្ថភាពជាតិក្នុងការឆ្លើយតបទៅនឹងការប្រមូលយុទ្ធភណ្ឌដែលនៅសេសសល់។

តាមសេចក្តីប្រកាសរបស់អាជ្ញាធរមីន ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន នឹងទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយដែលនឹងធ្វើឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ សម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ និងទី៥ រវាងព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី