SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Panasonic ចុះMOU ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់និស្សិតកម្ពុជា


ក្រុមហ៊ុន Panasonic ចុះMOU ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់និស្សិតកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-20

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-20

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Panasonic បានចុះអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) សម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ប៉ាណាសូនិក ដើម្បីបណ្តុះបណ្តាលចំណេះ និងជំនាញបច្ចេកទេសដល់និស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។

តាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ការចុះ MOUនេះ ក្រុមហ៊ុន Panasonic នឹងផ្តល់ឧបករណ៍ម៉ាស៊ីនត្រជាក់ចុងក្រោយ, ផ្តល់ការបណ្តុះបណ្តាល អាហារូបករណ៍ កម្មសិក្សា និងធនធានសំខាន់ៗផ្សេងទៀតផងដែរ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ថ្មី នឹងផ្តល់ការបណ្តុះបណ្តាលតាមរយៈការអនុវត្តផ្ទាល់ជាក់ស្តែង ការអភិវឌ្ឍជំនាញ ដើម្បីធានាបានថានិស្សិតអាចទទួលបានបទពិសោធអប់រំដ៏ទូលំទូលាយស្របតាមស្តង់ដា។

ក្នុងកម្មវិធីនេះ ឯកឧត្តម Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសង្ឃឹមថា និស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មដែលត្រូវបានគាំទ្ររួមគ្នាដោយវិស័យសាធារណៈ និងឯកជនរបស់ប្រទេសជប៉ុន នឹងដើរតួយ៉ាងសកម្មនៅក្នុងក្រុមហ៊ុនជប៉ុនជាច្រើននាពេលអនាគត។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កិច្ចសហការរវាងក្រុមហ៊ុន Panasonic និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគំរូដ៏ល្អសម្រាប់ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដែលអាចជំរុញការអប់រំ បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ពិសេសជួយលើកកម្ពស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឱ្យក្លាយទៅជាវិទ្យាស្ថានឆ្នើមសម្រាប់ការសិក្សាផ្នែកវិស្វកម្មមេកានិកនៅកម្ពុជា និងបណ្តុះបណ្តាលយុវជនកម្ពុជានូវជំនាញចាំបាច់ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារការងារពិភពលោក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី