SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យក្រុមហ៊ុន ហុងដា សហការជាមួយ SMEs ក្នុងស្រុក សិក្សាពីការផលិតគ្រឿងបង្គុំមួយចំនួននៃគ្រឿងបង្គុំជាង៥០០


រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យក្រុមហ៊ុន ហុងដា សហការជាមួយ SMEs ក្នុងស្រុក សិក្សាពីការផលិតគ្រឿងបង្គុំមួយចំនួននៃគ្រឿងបង្គុំជាង៥០០
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-25

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តឱ្យក្រុមហ៊ុន ហុងដា ពិនិត្យលទ្ធភាពសហការជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងស្រុក ដើម្បីសិក្សាពីសក្តានុពលនៃការផលិតគ្រឿងបង្គុំមួយចំនួន ក្នុងចំណោមគ្រឿងបង្គុំជាង៥០០សម្រាប់ផលិតម៉ូតូហុងដាមួយគ្រឿង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ចនៅរោងចក្រផលិតម៉ូតូ ហុងដា នៅរាជធានីភ្នំពេញនេះ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យក្រុមហ៊ុនបើកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនដល់សហគ្រាសធុនតូច និងមធ្យម បានមកសិក្សាស្វែងយល់ពីស្តង់ដារ និងវិន័យការងាររបស់ក្រុមហ៊ុនថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានសរសើរដល់ក្រុមហ៊ុនចំពោះកិច្ចខិតខំប្រឹងប្រែងលើការផលិតក្នុងស្រុកជំនួសឱ្យការនាំចូល ដែលនេះបញ្ជាក់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែង។

បន្ថែមពីការលើកទឹកចិត្តខាងលើ ឯកឧត្តម ហែម វណ្ណឌី ក៏បានស្នើឱ្យក្រុមហ៊ុន ហុងដា ពិចារណាបើកឱកាសដល់វិចិត្រករខ្មែរ ក្នុងការរួមចំណែកដល់ការរចនាម៉ូត និងស្វែងរកជម្រើសផ្តល់ហិរញ្ញប្បទាន ដើម្បីពង្រីកលទ្ធភាពរបស់ប្រជាជនកម្ពុជាក្នុងការទិញម៉ូតូ ហុងដា និងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបន្តថា ម៉ូតូជាមធ្យោបាយធ្វើដំណើរដ៏សំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា។

គួរជម្រាបថា រោងចក្រផលិតម៉ូតូ ហុងដា មានសមត្ថភាពផលិតម៉ូតូហុងដាឌ្រីមចំនួន ១ ៥០០គ្រឿងក្នុង រយៈពេល ៨ម៉ោង មកទល់នឹងពេលបច្ចុប្បន្ន ក្រុមហ៊ុន ហុងដា បានផលិតម៉ូតូជាង ៤,៣ លានគ្រឿង និងបានបង្កើតការងារជាង ២ ០០០កន្លែងក្នុងប្រទេសកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី