2024-08-30
អ៊ួន សំណាង
2024-08-30
អ៊ួន សំណាង
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រគល់ដើមមនចំនួន ១ពាន់ដើម ដល់ក្រុមហ៊ុនសិប្បករអង្គរ នៅក្នុងស្រុកពួក ខេត្តសៀមរាប ដើម្បីស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ។ តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បញ្ជាក់ថា ក្រសួងកសិកម្ម បានគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ រហូតអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ។
ក្នុងពិធីប្រគល់ដើម នាថ្ងៃទី២៩ សីហា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានសង្ឃឹមថា វិស័យតម្បាញសូត្រ នឹងរីកចម្រើនថែមទៀតនាពេលអនាគត ដើម្បីអាចជួយផ្ដល់ការងារបន្ថែមដល់កសិករដាំដើមមនសម្រាប់ផ្គត់ផ្គង់ដល់ការចិញ្ចឹមដង្កូវនាង និងសិប្បករតម្បាញសូត្រ។ ឯកឧត្តម ឌិត ទីណា បន្តថាការរីកចម្រើននៃវិស័យតម្បាញសូត្រ ក៏នឹងរួមចំណែកដល់ការថែរក្សាសិប្បកម្មតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង។
បន្ទាប់ពីបានទស្សនាលំហូរនៃសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម មានប្រសាសន៍ថា ផលិតផលសូត្រមានតម្លៃខ្ពស់ ព្រោះដំណើរការផលិតមានលក្ខណៈប្រពៃណីច្រើន។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា រំពឹងថា ក្រុមហ៊ុនសិប្បករអង្គរ នឹងបន្តអភិវឌ្ឍន៍ដំណើរការផលិតសូត្រឱ្យកាន់តែប្រសើរឡើងទាំងផ្នែកបច្ចេកទេស និងបរិក្ខារ ហើយក្រសួងនឹងបន្តគាំទ្រតាមលទ្ធភាពលើផ្នែកដាំដុះ និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី