2025-06-26
ឃី ភារៈ
2025-06-26
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ត្រូវទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីការគាំទ្រទាំងឡាយរបស់រាជរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍខ្លួន បង្កើនសមត្ថភាព និងផលិតភាព ពិសេសត្រូវចាប់យកបច្ចេកវិទ្យាឌីជីថលក្នុងការបង្កើនភាពធន់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័ស នៃនិន្នាការតំបន់ និងសកល ព្រមទាំងជាផ្នែកមួយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏ជំរុញឱ្យ MSMEs ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការកសាងសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន ដើម្បីពង្រឹងអនុលោមភាព ការកែលម្អអភិបាលកិច្ចធុរកិច្ច ទៅតាមស្តង់ដា គុណភាព សុវត្ថិភាព អនាម័យ និងការទទួលខុសត្រូវចំពោះបរិស្ថាន។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បន្តថា ការកសាងសមត្ថភាពរបស់ MSMEs មិនមែនត្រឹមតែជាការតម្រូវរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាការចង់បានរបស់អតិថិជន វិនិយោគិន និងទីផ្សារផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានសង្ឃឹមថា កិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ ក្នុងទិវាជាតិទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ នឹងផ្តល់ជាមូលដ្ឋាន ព្រមទាំងជាធាតុចូលដ៏សំខាន់ ក្នុងកិច្ចខិតខំជំរុញការអភិវឌ្ឍសហគ្រាសធុន មីក្រូតូច និងមធ្យមនៅកម្ពុជា សំដៅត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ សម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់នៃក្រុមប្រទេសអភិវឌ្ឍតិចតួច នាពេលខាងមុខ ក៏ដូចជារួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី