SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ប្រមុខរដ្ឋាភិបាល អំពាវនាវឱ្យ MSMEs និងភាគីពាក់ព័ន្ធ ជំរុញវិស័យ MSMEs ឱ្យក្លាយជាខឿននៃការអភិវឌ្ឍសេដ្ឋកិច្ច


ប្រមុខរដ្ឋាភិបាល អំពាវនាវឱ្យ MSMEs និងភាគីពាក់ព័ន្ធ ជំរុញវិស័យ MSMEs ឱ្យក្លាយជាខឿននៃការអភិវឌ្ឍសេដ្ឋកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចគាំទ្រដល់ការដឹកនាំ និងសម្របសម្រួលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញឱ្យវិស័យ MSMEs ក្លាយជាខឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ នេះបើតាមឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ដែលបានឡើងអានសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាជាតិ MSMEs លើកទី១។

ក្នុងឱកាសប្រារព្ធទិវាជាតិ MSMEs កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងខិតខំបន្តកសាងនិងពង្រឹងប្រព័ន្ធអេកូឡូស៊ី MSMEs ដែលជាកិច្ចការអាទិភាព។ ក្នុងបេសកកម្មដ៏ពិសិដ្ឋនេះ ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តឱ្យគ្រប់សហគ្រាសនិងតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រឱ្យពេញទំហឹង ដើម្បីឱ្យមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នាទៅវិញទៅមកប្រកបដោយសហថាមពល នឹងបង្កើតទំនុកចិត្តនិងភាពទាក់ទាញដល់ការបង្កើន និងពង្រីកការវិនិយោគបន្ថែម។

MSMEs នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចតទៅអនាគត ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងពង្រីកការវិនិយោគសាធារណៈបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានាដែលបម្រើដល់ការអភិវឌ្ឍនៃវិស័យ ក៏ដូចជាពង្រឹងយន្តការស្ថាប័ន និងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទប្រកបដោយនវានុវត្តន៍។ កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម លើកឡើងថាគឺដើម្បីផ្តល់សេវា និងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ធុរកិច្ច ព្រមទាំងរួមចំណែកបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងឆាកតំបន់ និងអន្តរជាតិ។

ការប្រារព្ធទិវា MSMEs នេះ បានបង្ហាញពីសមិទ្ធផលយ៉ាងធំធេងរបស់ MSMEs ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមកប្រកបដោយស័ក្ដិសិទ្ធភាព និងបរិយាបន្ន។ រាជរដ្ឋាភិបាលសង្ឃឹមថា សហគ្រាសទាំងអស់នឹងបន្តជះឥទ្ធិពលជាវិជ្ជមានបន្ថែមទៀតទៅថ្ងៃអនាគត និងបន្តកិច្ចសហការគាំទ្ររវាងតួអង្គទាំងអស់នៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ នេះបើតាមប្រសាសន៍បន្ថែមរបស់ឯកឧត្តម ហែម វណ្ណឌី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី