2025-03-06
ឃី ភារៈ
2025-03-06
ឃី ភារៈ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ បើកគណនី និងប្រើប្រាស់សេវាទូទាត់សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងបុគ្គលស្វ័យនិយោជន៍ ដើម្បីបន្តពង្រឹងភាពធន់នៃប្រព័ន្ធធនាគារ និងរួមចំណែកក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល។ នេះបើតាមរបាយការណ៍របស់ ធនាគារជាតិនៃកម្ពុជា។
ក្នុងរបាយការណ៍ដដែលនេះ បានឱ្យដឹងថា ច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) ត្រូវបានអភិវឌ្ឍន៍ឡើង ដើម្បីផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុនរវាង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា និងប្រទេសដៃគូ ក្នុងគោលបំណងសម្រួលដល់ពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុឆ្លងដែនរបស់ MSMEs។ ច្រករបៀងនេះ ផ្តល់លទ្ធភាពដល់ MSMEs ផ្គូផ្គង ផ្គត់ផ្គង់និងតម្រូវការ ហើយពង្រីកវិសាលភាពទីផ្សារ ក៏ដូចជាផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការវាយតម្លៃហិរញ្ញប្បទានលើអាជីវកម្មឆ្លងដែនរបស់ MSMEs ដោយប្រើប្រាស់ព័ត៌មានទទួលបានពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៃប្រទេសជាដៃគូ។
ជាមួយគ្នានេះ ទំនើបកម្មប្រព័ន្ធទូទាត់បានបង្កើនប្រសិទ្ធភាព ក្នុងការទូទាត់ទាំងនៅទីប្រជុំជន និងតំបន់ជនបទ ដែលបានជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ព្រមទាំងបានរួមចំណែកកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍ស្របតាមគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ធនាគារជាតិ បានបន្តភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសក្នុងតំបន់ និងក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិ ដើម្បីគាំទ្រការបង្កើនប្រតិបត្តិការទូទាត់ឆ្លងដែន សំដៅគាំទ្រវិស័យទេសចរណ៍ និងពាណិជ្ជកម្មបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី