SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«កម្មសិទ្ធិបញ្ញា» ជាផ្នែកចាំបាច់ក្នុងការជំរុញនវានុវត្តន៍ផលិតផល សេវាកម្ម, ធុរកិច្ចថ្មី និង MSMEs ដើម្បីបង្កើតតម្លៃបន្ថែម


«កម្មសិទ្ធិបញ្ញា» ជាផ្នែកចាំបាច់ក្នុងការជំរុញនវានុវត្តន៍ផលិតផល សេវាកម្ម, ធុរកិច្ចថ្មី និង MSMEs ដើម្បីបង្កើតតម្លៃបន្ថែម
A+ A-

ភ្នំពេញ៖ លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្មសិទ្ធិបញ្ញា គឺជាឧបករណ៍មួយដ៏ចាំបាច់ក្នុងការជំរុញពាណិជ្ជកម្មទំនិញនិងពាណិជ្ជកម្មសេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស។ ការរក្សាបាននូវកម្មសិទ្ធិបញ្ញានេះ បានបង្កើតតម្លៃបន្ថែម ការធ្វើពាណិជ្ជូបនីយកម្ម ការបង្កើតប្រភពហិរញ្ញវត្ថុ ការជំរុញនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍ តាមរយៈការផ្ទេរបច្ចេកវិទ្យារបស់ក្រុមហ៊ុនសហគ្រាសទាំងនោះ។

លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បើកពិធីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ ការកសាងអនាគតរួមគ្នាជាមួយ នវានុវត្តន៍ និងគំនិតច្នៃប្រឌិត នៅថ្ងៃទី៣០ មេសានេះ បានចែករំលែកនូវទស្សនៈគន្លឹះមួយចំនួន ដើម្បីជាវិភាគទាន ក្នុងការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤។ ក្នុងនោះលោកជំទាវ ចម និម្មល បានលើកឡើងថា ការធានាបាននូវការអនុវត្តឱ្យកាន់តែមានស័ក្តិសិទ្ធិភាព និងពេញលេញនូវមាត្រា ៦៦.២. នៃកិច្ចព្រមព្រៀងទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា (TRIPs) ក្រោមអង្គការ WTO ដែលសមាជិកជាប្រទេសអភិវឌ្ឍន៍ ត្រូវផ្តល់ការលើកទឹកចិត្ត (Incentives) ដល់សហគ្រាស ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាក្នុងទឹកដីខ្លួន ឱ្យជំរុញការផ្ទេរបច្ចេកវិទ្យាដល់សមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួច។

លោកជំទាវរដ្ឋមន្ត្រីពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា រូបនេះ បានឱ្យដឹងផងដែរថា ការធ្វើពិពិធកម្មផលិតផលសក្តានុពលនិងការពង្រឹងទីផ្សារផ្ទៃក្នុង ក្នុងការធានាបាននូវសន្តិសុខស្បៀងអាហារ និងការជំរុញលើកកម្ពស់ជីវភាពកសិករ ក៏ដូចជាការលើកទឹកចិត្តនានាដើម្បីជំរុញផលិតភាពកសិកម្ម។ លោកជំទាវរដ្ឋមន្ត្រី ក៏បានស្នើលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញាសម្របសម្រួលពិនិត្យលទ្ធភាពលើការទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់ប្រកាសនីយបត្រតក្កកម្ម កិច្ចការពារសិទ្ធបង្កាត់ពូជថ្មីនៃដំណាំ ការប្រើប្រាស់បច្ចេកវិទ្យាជំរុញធនធានពិន្ទុ និងការឈានទៅប្រើប្រាស់និងទាញផលប្រយោជន៍ពីបចេ្ចកវិទ្យាជីវសាស្រ្ត (Biotechnology) និងណាណូតិចណូទ្បូជី (Nano Technology) ដើម្បីជំរុញផលិតភាពចំណីអាហារ គ្រាប់ពូជ និងការដាំដុះ។

ទន្ទឹមនឹងនេះ ការធានាបាននូវភាពបត់បែនដ៏មានប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព រវាងការអនុវត្តច្បាប់ជាតិនិងអន្តរជាតិ និងលទ្ធភាពនិងសមត្ថភាពផលិត ក៏ជាកត្តាចាំបាច់សម្រាប់ការអនុវត្តយន្តការ អាជ្ញាប័ណ្ណបញ្ជាក្នុងវិស័យសុខភាពសាធារណៈ ខណៈដែលការជំរុញការបន្តអនុវត្តនូវមាត្រា ៦៧ នៃកិច្ចព្រមព្រៀង TRIPs សំដៅធានាបានការចូលរួមអនុវត្តកិច្ចព្រមព្រៀងនេះ បានយ៉ាងពេញលេញនិងមានប្រសិទ្ធភាពដោយសមាជិកប្រទេសអភិវឌ្ឍន៍តិចតួច។

នាពិធីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ ដែលនៅសណ្ឋាគារហាយយ៉ាត់ រីជិនស៊ី ភ្នំពេញ ព្រឹកថ្ងៃទី៣០ មេសានេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមទប់ស្កាត់សកម្មភាពបំពានកម្មសិទ្ធិបញ្ញាដែលជាឧបសគ្គរារាំងដល់ការបង្កើតថ្មី។ លោកជំទាវរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ទិវាកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤ នេះ នឹងបន្តបណ្តុះស្មារតីរួមគ្នាក្នុងការជំរុញយុទ្ធនាការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីកម្មសិទ្ធិបញ្ញា ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការរស់នៅរបស់ប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ដល់គ្រប់ផ្នែកទាំងអស់នៃសង្គម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី