2025-02-08
ឃី ភារៈ
2025-02-08
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើសុំឱ្យធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពផ្តល់ឥណទាន ដែលមានលក្ខខណ្ឌអំណោយផល និងផ្តល់ការអនុគ្រោះបន្ថែម ដល់សហគមន៍កសិកម្មទំនើប។ ការស្នើសុំនេះ គឺដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ និងលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ។
ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិ ស្តីពី «ឥណទានកសិកម្ម» ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងថា សហគមន៍កសិកម្មទំនើប ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផលិតកម្មកសិកម្ម សម្រាប់ការផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ។ ក្នុងឱកាសនោះ ធនាគារជាតិ ក៏ដូចជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចូលរួមគាំទ្រ និងជ្រោមជ្រែងគំនិតផ្តួចផ្តើមបង្កើត និងអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប តាមរយៈការជំរុញការរៀបចំកម្មវិធីគោលនយោបាយផ្សេងៗ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ រៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាអំពីលទ្ធភាពពង្រីកប្រភពឥណទានសម្រាប់ «សហគមន៍កសិកម្មទំនើប» ដើម្បីជំរុញដល់ការអភិវឌ្ឍជនបទ និងវិស័យកសិកម្មដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ធនាគារជាតិនៃកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី