SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិ៖ គណនីតេលេក្រាម ឈ្មោះ «ធនាគារជាតិនៃកម្ពុជា វិនិយោគ» គឺជាគណនីឆបោកប្រាក់ពលរដ្ឋ


ធនាគារជាតិ៖ គណនីតេលេក្រាម ឈ្មោះ «ធនាគារជាតិនៃកម្ពុជា វិនិយោគ» គឺជាគណនីឆបោកប្រាក់ពលរដ្ឋ
ធនាគារ-ហិរញ្ញវត្ថុ

2024-10-17

ដេប៉ាលីយែរ ម៉ារីលីណា

ធនាគារ-ហិរញ្ញវត្ថុ

2024-10-17

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា គណនីតេលេក្រាម មានឈ្មោះ «ធនាគារជាតិនៃកម្ពុជា វិនិយោគ» គឺជាគណនីឆបោកប្រាក់កាសរបស់ប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ ដូចជាហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យឌីជីថល ជាដើម។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ធនាគារជាតិ បដិសេធទាំងស្រុងថា ធនាគារជាតិ មិនមានក្រុមឆាណែល ឬគណនីតេលេក្រាមផ្លូវការទេ ហើយក៏មិនធ្លាប់ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុឡើយ។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។

ធនាគារជាតិ ក៏បានអំពាវនាវដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជាប្រចាំ ដើម្បីកុំឱ្យចាញ់បោកល្បិចកលជនទុច្ចរិតមួយចំនួន ដែលអាចនាំឱ្យបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្សេងៗ។ ធនាគារជាតិ ជំរុញឱ្យពលរដ្ឋរាយការណ៍គណនីឆបោកដែលបានជួបប្រទះទៅកាន់ក្រុមហ៊ុនតេលេក្រាម ដោយចុចលើ Report Scam ដើម្បីក្រុមហ៊ុនអាចលុប ឬបង្កកគណនីនេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី