SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិនៃកម្ពុជា មិនមានគណនី Telegram ដែលទាក់ទាញពលរដ្ឋឱ្យវិនិយោគលើទីផ្សារហិរញ្ញវត្ថុឡើយ


ធនាគារជាតិនៃកម្ពុជា មិនមានគណនី Telegram ដែលទាក់ទាញពលរដ្ឋឱ្យវិនិយោគលើទីផ្សារហិរញ្ញវត្ថុឡើយ
ធនាគារ-ហិរញ្ញវត្ថុ

2024-09-04

គន ម៉េងហុង

ធនាគារ-ហិរញ្ញវត្ថុ

2024-09-04

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា មិនមានក្រុមឆាណែល ឬគណនី Telegram ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ដែលផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុ ដូចជាហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យឌីជីថលឡើយ។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ន មានគណនីបណ្តាញសង្គមមួយចំនួន បានប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិ ដោយមិនមានការអនុញ្ញាតក្នុងចេតនាទុច្ចរិតបង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំឱ្យធ្លាក់ចូលល្បិចឆបោកដែលនាំឱ្យបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិដោយការចូលរួមវិនិយោគជាមួយក្រុមគ្មានអាជ្ញាប័ណ្ណ និងត្រួតពិនិត្យពីអាជ្ញាធរមានសមត្ថិកិច្ច។ ពាក់ព័ន្ធនឹងករណីនេះ ធនាគារជាតិបានបដិសេធទាំងស្រុងចំពោះបណ្តាញសង្គមដែលផ្សព្វផ្សាយពីការវិនិយោគខុសច្បាប់ទាំងឡាយ ដោយប្រើប្រាស់និម្មិតសញ្ញា និងឈ្មោះធនាគារជាតិទាំងឆាណែល ឬគណនី Telegram៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី