2023-10-09
SME News
2023-10-09
SME News
មុននឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដាក់ឱ្យហោះហើរសាកល្បងកាលពីថ្ងៃទី០៥ ខែតុលា ដើម្បីធានាថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេសនិងការផ្ដល់សេវាកម្មផៃ្ទដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ និងបទប្បញ្ញត្តិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានចូលរួមតាមដានត្រួតពិនិត្យការដាក់ឱ្យហោះហើរដាក់ល្បងនោះ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរនេះ នឹងចូលរួមចំណែកពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសពីប្រទេសកម្ពុជា ទៅកាន់តំបន់ឆ្ងាយៗ និងក្នុងតំបន់ តាមរយៈការអនុញ្ញាតឱ្យអាកាសយានធុនមធ្យម និងធំ ដូចជា Airbus 350 Airbus 330 ឬ Boeing 787-900។
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនធ្វើដំណើរទស្សនកិច្ច និងត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី០៧ តុលានេះ បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជា ត្រូវតែពិចារណាដល់ការលើកកម្ពស់សេវាកម្មនានា ជាពិសេស សេវាកម្មទេសចរណ៍ឱ្យមានកម្រិតអន្តរជាតិទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដែលត្រូវតែដើរទន្ទឹមគ្នាដោយមិនអាចខ្វះបាន។
ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ បានបន្ថែមថា អាកាសយានដ្ឋានសៀមរាបអង្គរដ៏ធំទំនើប និងប្រកបដោយភាពទាក់ទាញនេះ នឹងតំណាងឱ្យសេវាបដិសណ្ឋារកិច្ចដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់នូវសេវាកម្មប្រកបដោយគុណភាពដល់អ្នកដំណើរ និងការបើកទ្វារទទួលទេសចរអន្តរជាតិបន្ថែមទៀត។
សូមបញ្ជាក់ជូនថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចំណាយវិនិយោគទឹកប្រាក់ចំនួន ១,១០០ លានដុល្លារ។ ព្រលានយន្តហោះថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត ដែលមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ។ ចំពោះ សមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាស អាចទទួលបានរហូតដល់ទៅ ១០,០០០តោនក្នុងឆ្នាំ២០២៤ និង ២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ ព្រមទាំងអាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង ១១២,៧០០ ជើងក្នុងឆ្នាំ២០៤០ ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី