2025-08-31
គិត បុប្ផា
2025-08-31
គិត បុប្ផា
ភ្នំពេញ៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ចាម និងផ្សារផលិតផលខ្មែរខេត្តកែប បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែឆ្នៃដោយកសិករ និងផលិតករខ្មែរ នៅក្នុងខេត្តទាំងពីរ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧ព្រឹក ដល់ ១២ថ្ងៃត្រង់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
ផ្សារផលិតផលខ្មែរខេត្តកំពង់ចាម មានទីតាំងនៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម (តាមបណ្តោយផ្លូវមាត់ទន្លេ ក្រោមស្ពានគីហ្សូណា ទល់មុខសួនសន្តិភាព) ឬស្វែងរកតាមតំណភ្ជាប់៖ https://maps.app.goo.gl/SJCXNYyyGNaTDsXL8 ។ ចំណែកផ្សារផលិតផលខ្មែរខេត្តកែប គឺនៅជិតរង្វង់មូលជ្រូកទឹក (ទល់មុខមន្ទីរទេសចរណ៍ខេត្ត) ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ឬស្វែងរកតាមតំណភ្ជាប់៖ https://maps.app.goo.gl/zWoKkPXox5RbQBkx5?g_st=ipc ។
គួរបញ្ជាក់ថា ផ្សារទាំងពីរនេះ គឺដាក់លក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ក្នុងមានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឱ្យកាន់តែប្រសើរឡើង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី