SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគ្រិនខ្មែរ នឹងបណ្តុះបណ្តាលស្តង់ដារចំណីអាហារ ដល់អ្នកចែកចាយផលសមុទ្រ ក្នុងខេត្តចំនួន៣


សហគ្រិនខ្មែរ នឹងបណ្តុះបណ្តាលស្តង់ដារចំណីអាហារ ដល់អ្នកចែកចាយផលសមុទ្រ ក្នុងខេត្តចំនួន៣
គំនិតអាជីវកម្ម

2024-10-17

ឃី ភារៈ

គំនិតអាជីវកម្ម

2024-10-17

ឃី ភារៈ

A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ នឹងបើកវគ្គបណ្តុះបណ្តាលស្តង់ដារសុវត្ថិភាពចំណីអាហារដល់អ្នកនេសាទ, អ្នកចែកចាយ, អ្នកផលិត ឬអ្នកកែច្នៃជលផលសមុទ្រ និងសហគមន៍នេសាទទូទៅ ក្នុងខេត្តចំនួន៣ ដូចជាខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើងក្នុងគោលបំណងជួយពង្រឹងគុណភាព ចំណេះដឹងមូលដ្ឋានអំពីស្តង់ដារសុវត្ថិភាព និងការគ្រប់គ្រងគុណភាពចំណីអាហារសមុទ្រ។

តាមសេចក្តីប្រកាសរបស់សហគ្រិនខ្មែរ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាល នឹងបើកទទួលការចុះឈ្មោះចូលរៀនចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ កម្មវិធី ដែលនឹងរៀបចំឡើងពីខែតុលា ដល់ខែវិច្ឆិកា ក៏មានគោលបំណងសំខាន់ផ្តោតលើមូលដ្ឋានស្តង់ដារសុវត្តិភាព រួមមាន៖ ស្តង់ដារកម្ពុជា (CS), ស្តង់ដារគុណភាពកម្ពុជា (CQS), ការអនុវត្តអនាម័យល្អ (GHP), ការអនុវត្តផលិតកម្មល្អ (GMP), HACCP, ISO, អនាម័យ និងភូតគាមអនាម័យ (SPS)ជាដើម។

ចំពោះភាគី ដែលប្រកបមុខរបរពាក់ព័ន្ធនឹងផលិតផលសមុទ្រ មានបំណងចូលរៀនបណ្តុះបណ្តាលខាងលើនេះ អាចចុះឈ្មោះតាមរយៈគេហទំព័រ bit.ly/3yW1LsN ។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងដោយផ្ទាល់មកក្រុមការងារសហគ្រិនខ្មែរ តាម https://t.me/+4rsCP6Avba5jZGNl ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី