2025-03-27
ទូច សូរិយា
2025-03-27
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងតំណាង Import Promotion Desk (IPD) ជាមួយតំណាងគម្រោង EU-German GATE សហការក្នុងភាពជាដៃគូ ដើម្បីជំរុញការនាំចេញនូវផលិតផលសក្តានុពលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈពិព័រណ៍ Anuga 2025 នាខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបរវាងឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងតំណាង Import Promotion Desk (IPD) ជាមួយតំណាងគម្រោង EU-German GATE ក៏បានពិភាក្សាការត្រៀមខ្លួនក្នុងការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសពិព័រណ៍ Anuga 2025 នាខែតុលា ឆ្នាំ២០២៥ខាងមុខនេះ៕
នាំមកជូនដោយ