SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«កម្មវិធីពិសេសជំរុញការវិនិយោគខេត្តទាំង៤ នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ


«កម្មវិធីពិសេសជំរុញការវិនិយោគខេត្តទាំង៤ នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-10

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» ដើម្បីពង្រីកមូលដ្ឋានសេដ្ឋកិច្ចនៅបណ្តាខេត្ត ដែលនៅឆ្ងាយពី មជ្ឈមណ្ឌលកំណើន អភិវឌ្ឍន៍វិស័យគន្លឹះ និងប្រភពកំណើនថ្មីរបស់សេដ្ឋកិច្ចជាតិ។

ខេត្តចំនួន៤ មានខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នឹងត្រូវរៀបចំឡើងដោយឈរលើទស្សនាទាន ៣ដូចជា៖ ទី១. កែប្រែមុខមាត់ខេត្តទាំងបួន ឱ្យទៅជាខេត្ត ដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ យោងលើកត្តាទាយជ្ជទានរបស់ខេត្តនីមួយៗ និងដោយមានភាពប្រទាក់ក្រឡាជាមួយនឹងគោលនយោបាយជាតិផ្សេងៗ។

ទី២. ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលនាំមកនូវលទ្ធផលឆាប់រហ័ស (Low-hanging and intermediate measures) ពិសេសកត្តាជំរុញការទាក់ទាញវិនិយោគឯកជន និងទី៣. ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍន៍សេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ជាជាងការវិនិយោគ ដែលមានលក្ខណៈរាយប៉ាយ និងមិនអាចផ្សារភ្ជាប់គ្នាបាន។

ស្របតាមទស្សនាទានខាងលើ រាជរដ្ឋាភិបាលបានកំណត់វិស័យអាទិភាពចំនួន៣ គឺទី១. កសិកម្ម៖ ការដាំដុះដំណាំកសិកម្មសំខាន់ៗ ដែលមានសក្តានុពលសេដ្ឋកិច្ចបូករួមទាំងផ្កា បន្លែ ផ្លែឈើ និងឈើដាំ និងការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មនៅទីវាល, ទី២. កសិ-ឧស្សាហកម្ម៖ ការកែច្នៃ និងវេចខ្ចប់ (processing and/or packaging) នៃផលិតផលគន្លឹះ ជាអាទិ៍ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ចេកអំបូងលឿង ផ្លែឈើ និងឈើដាំ។

ចំពោះទី៣. ទេសចរណ៍៖ ទេសចរណ៍អត្តសញ្ញាណពិសេស (Unique Identity Tourism), ការបង្កើត តំបន់អេកូទេសចរណ៍, ការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ, ការបង្កើតសួនភូតគាម (សួនបូតានិក) ឬសួន ទេសចរណ៍ ឬសួនសត្វ ឬសកម្មភាពអភិរក្សជីវៈចម្រុះ និងធនធានសេនេទិក, និងការបង្កើតរមណីយដ្ឋាន ដែលមានសេវាកម្មចម្រុះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី