2024-06-08
ទូច សូរិយា
2024-06-08
ទូច សូរិយា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរុស្ស៊ីយកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់មកកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍របស់រុស្ស៊ីមកកាន់កម្ពុជា និងជំរុញការដោះស្រាយបំណុលឱ្យបានឆាប់ផងដែរ។ ការស្នើសុំបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរុស្ស៊ី ប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងការស្នើសុំនេះ ឯកឧត្តម អាណាតូលី បូរ៉ូវីក បានលើកឡើងថា រុស្ស៊ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ព្រោះចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីមកកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ និងដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។ ឯកឧត្តម អាណាតូលី បូរ៉ូវីក ក៏បានអរគុណកម្ពុជា ដែលបានធានាសុវតិ្ថភាពភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា ជាពិសេសភ្ញៀវទេសចររុស្ស៉ី។
តាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៦ មិថុនា ឯកឧត្តម អាណាតូលី បូរ៉ូវីក បានបន្តថា ក្នុងរយៈពេលកន្លងមកនេះ សហព័ន្ធរុស្ស៊ីបានជួយកសាងសេដ្ឋកិច្ចនៅកម្ពុជា និងមានកិច្ចសហប្រតិបត្តិការជាច្រើនទាក់ទងនឹងបញ្ហាបច្ចេកទេសផងដែរ។ ពាកព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច ទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរគឺតូចនៅឡើយ ឯកឧត្ដម អាណាតូលី បូរ៉ូវីក បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនរបស់រុស្ស៊ីមួយចំនួន កំពុងតែស្វែងរកដៃគូធ្វើការជាមួយនឹងសភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីវិនិយោគនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី