SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា បានប្រើកម្ចី និងជំនួយពីចិនជាង៣.៣ពាន់លានដុល្លារ មកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ


កម្ពុជា បានប្រើកម្ចី និងជំនួយពីចិនជាង៣.៣ពាន់លានដុល្លារ មកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
A+ A-

ភ្នំពេញ៖ កម្ពុជា បានប្រើប្រាស់ឥណទានសម្បទាន និងជំនួយឥតសំណងពីប្រទេសចិន សម្រាប់មកអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន ក្នុងទំហំទឹកប្រាក់សរុបប្រមាណ៣,៣៤០លានដុល្លារ ដោយរាប់បញ្ជូលទាំងបានសាងសង់រួចរាល់ និងកំពុងសាងសង់។

ទំហំទឹកប្រាក់កម្ចី និងជាជំនួយពីមិត្តចិនជាង៣.៣ពាន់លានដុល្លារ សម្រាប់មកអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានធំៗនៅក្នុងប្រទេសកម្ពុជានោះ ជាការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ 

ក្នុងនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីបច្ចុប្បន្នភាព នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងសរុប ៣.០៧៧,៥០គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ២.១៨០,៧៩លានដុល្លារ។

ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបន្ថែមឱ្យដឹងពីគម្រោងសាងសង់ផ្លូវថ្នល់ ដែលកំពុងដំណើរការមានចំនួន ០៦ខ្សែទៀត ដែលមានប្រវែងសរុប ៥៥៧,៦២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៦៧៥.៨៧លានដុល្លារ។ ចំណែកឯ ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ១០ស្ពាន ប្រវែងសរុប ១០.៨៩៧ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៣៧២,១៥លានដុល្លារ និងកំពុងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១.៧៦១ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១១១,៩៨លានដុល្លារ។

ទាក់ទិននឹងការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធនេះ និងក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញការកោតសរសើរ និងការគាំទ្រដល់ក្រុមហ៊ុនដែលបានវិនិយោគផ្លូវល្បឿនលឿន ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

ការវិនិយោគរបស់ក្រុមហ៊ុនលើការកសាងផ្លូវល្បឿនលឿននេះ បានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្តែង ដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ហើយគម្រោងនេះ បានជួយលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី