2025-06-13
គិត បុប្ផា
2025-06-13
គិត បុប្ផា
ភ្នំពេញ៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ លើកឡើងថា វិធានការ ៦ចំណុច ដែលដាក់ចេញដោយ សម្ដេច ហ៊ុន សែន គឺបណ្តាលមកពីការយល់ច្រឡំរបស់កម្ពុជា ដែលទទួលបានព័ត៌មានថា ថៃនឹងកាត់ផ្តាច់អគ្គិសនី និងអ៊ីនធឺណិតនៅតាមតំបន់ព្រំដែន។
លោកស្រី Paetongtarn Shinawatra ពន្យល់ដូច្នេះថា៖ «ការត្រៀមលក្ខណៈក្នុងការកាត់ផ្តាច់អគ្គិសនី និងអ៊ីនធឺណិត គ្រាន់តែជាវិធានការត្រៀមបម្រុងទុក ដែលត្រូវតែឆ្លងកាត់ការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ជាមុនសិន ហើយរដ្ឋាភិបាល មិនទាន់បានប្រកាសជាផ្លូវការនៅឡើយនោះទេ»។ នាយករដ្ឋមន្ត្រីថៃ ក៏បានឱ្យក្រសួងការបរទេសរបស់ខ្លួន សម្របសម្រួលដើម្បីពន្យល់ជាមួយភាគីកម្ពុជា លើបញ្ហានេះផងដែរ។
កម្ពុជា បានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ។ គួរបញ្ជាក់ថា វិធានការ ៦ចំណុចរបស់ សម្ដេច ហ៊ុន សែន នោះរួមមានការប្រកាសផ្អាកការនាំចូលទំនិញថៃ, បង្កើនទីផ្សារដល់កសិករក្នុងស្រុក, បញ្ជូនអ្នកជំងឺ ដែលធ្លាប់ព្យាបាលនៅថៃទៅកាន់មន្ទីរពេទ្យប្រទេសផ្សេង, ឱ្យកម្លាំងប្រដាប់អាវុធត្រៀមខ្លួន ២៤ម៉ោង និងត្រៀមជម្លៀសប្រជាពលរដ្ឋនៅតំបន់ព្រំដែន។ វិធានការទាំងនេះ នឹងត្រូវអនុវត្តជាផ្លូវការក្នុងករណីភាគីថៃ មិនព្រមបើកច្រកព្រំដែន ដែលខ្លួនបិទជាឯកតោភាគី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី