2024-10-07
ទូច សូរិយា
2024-10-07
ទូច សូរិយា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យធ្វើការជាមួយតុលាការ និងសមត្ថកិច្ច ដើម្បីចេញដីកា និងតាមឃ្លាំមើលបុគ្គល លី សាម៉េត ដែលបានប្រើប្រាស់ឈ្មោះសម្តេច ដើម្បីឆបោកប្រាក់។ នេះបើតាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «លោក លី សាម៉េត ហៅគ្រូមា តែងតែប្រើឈ្មោះខ្ញុំ ដើរបោកប្រាស់គេរហូតថា យកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំ ដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែល លី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង»។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ «កាលពីឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ចំនួន ១០លានដុល្លារ ថាយកមកឱ្យខ្ញុំ តែពេល សុខ ឡេង តែខ្ញុំដឹងរួចក៏ទាមទារពី លី សាម៉េត ប្រគល់ឱ្យ សុខ ឡេង វិញ នៅស្នងការនគរបាលក្រុងភ្នំពេញ»។
សម្តេច ហ៊ុន សែន ក៏បានបន្ថែមថា៖«ប៉ុន្មានថ្ងៃនេះ ខ្ញុំបានប្រាប់ទៅ លី សាម៉េត ឱ្យសងលុយទៅមួង ឃីម ចំនួន២៣ម៉ឺនដុល្លារ ក្រោយ មួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា។ ថ្ងៃនេះ ខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលស្រុកល្វាឯមថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន៣០ម៉ឺនដុល្លារ ដើម្បីរត់ការបានជាតំណែងជាអភិបាលក្រុងអរិយក្សត្រ»។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ, ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា ដែលអមដោយអំណាចជាប្រមុខរដ្ឋស្តីទី ក្នុងពេលអវត្តមានព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខា តែងតាំងនិងដំឡើងសក្តិមន្ត្រីរាប់ម៉ឺននាក់ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួន ទទួលបានការតែងតាំង ហើយទទួលបានការជួយពីខ្ញុំថែមទៀត ដើម្បីឱ្យពួកគាត់មានមធ្យោបាយធ្វើការ»។
ករណីបុគ្គល លី សាម៉េត សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អាចនៅមានមនុស្សច្រើនទៀត ដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះសម្តេចទៅប្រើផងដែរ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ ដើម្បីចេញដីកាការពារទ្រព្យសម្បត្តិបុគ្គល លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក និងស្នើឱ្យអ្នកចាញ់បោកបុគ្គល លី សាម៉េត ទាំងអស់ ដាក់ពាក្យប្តឹង ឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។
សម្តេច ហ៊ុន សែន ក៏ស្នើឱ្យឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោ ចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះ រឿងដែលមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់ និងស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលបុគ្គល លី សាម៉េត កុំឱ្យរត់ចេញផុតពីសំណាញ់ច្បាប់ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី