2024-10-15
ដេប៉ាលីយែរ ម៉ារីលីណា
2024-10-15
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ Facebook ជាកម្មវិធីទំនាក់ទំនងសង្គមមួយដែលពេញនិយមនាពេលបច្ចុប្បន្ន។ ស្ទើរតែទាំងអស់នៃរឿងរ៉ាវប្រចាំថ្ងៃរបស់មនុស្ស បច្ចុប្បន្ន គឺត្រូវផ្សារភ្ជាប់ទៅនឹងកម្មវិធីមួយនេះ ដែលអាចធ្វើឱ្យមានជនឆ្លៀតឱកាសមួយចំនួនតាមដាន និងបោកបញ្ឆោតបាន។ កម្ពុជាឆ្ពោះទៅឌីជីថល បានឱ្យដឹងថា ការឆបោកតាមរយៈ Facebook មានដូចជាសំណើមិត្តភក្តិក្លែងក្លាយ (Fake Friend Requests) និងការបោកតាមមនោសញ្ចេតនា ឬស្នេហា។
ជនឆបោក តែងប្រើវិធីសាស្រ្តសំណើមិត្តភក្តិក្លែងក្លាយដាក់ជនរងគ្រោះ ដោយបង្កើតប្រូហ្វាល់ក្លែងក្លាយ ដាក់ឈ្មោះ និងរូបភាពប្រហាក់ប្រហែលទៅមនុស្សដែលធ្លាប់បានស្គាល់ពីមុន។ បន្ទាប់ពីក្លាយជាមិត្ត ជនឆបោកនឹងព្យាយាមទាក់ទងទៅមិត្តភក្តិរបស់ជនរងគ្រោះផ្សេងទៀត ដោយអាចផ្ញើរនូវតំណភ្ជាប់ (Link) មួយឱ្យបំពេញព័ត៌មានផ្ទាល់ខ្លួនក្នុងគោលបំណងអាក្រក់ ឬខ្ចីលុយ ដោយយករូបរបស់ជនរងគ្រោះជាអ្នកធានា។ ចំពោះ ការបោកតាមមនោសញ្ចេតនា ឬស្នេហាវិញ ជនឆបោកព្យាយាមបង្កើតទំនាក់ទំនងឱ្យមានភាពស្និទ្ធស្នាល ដើម្បីទទួលបានទំនុកចិត្ត។ បន្ទាប់ពីនោះ ជនឆបោកនឹងកុហកអំពីរឿងអ្វីមួយរបស់ពួកគេដើម្បីឱ្យអ្នកជួយជាលុយ ឬជាព័ត៌មានផ្ទាល់ខ្លួនរបស់នរណាម្នាក់។
កម្ពុជាឆ្ពោះទៅឌីជីថល បានប្រាប់ពីវិធីសាស្ត្រខ្លះៗ ដើម្បីការពារនិងជៀសវាងការឆបោកបញ្ឆោតខាងលើ ដូចជាមុននឹងទទួលយកសំណើមិត្តភក្តិណាម្នាក់ ត្រូវពិនិត្យថាបុគ្គលនោះមានមិត្តភក្តិដូចគ្នាទៅវិញទៅមកជាមួយនឹងអ្នកដែរឬទេ។ ប្រសិនបើមានការសង្ស័យ គឺមិនត្រូវទទួលយក ឬទាក់ទងបុគ្គលនោះឡើយ និងកំណត់អ្នកដែលអាចមើលឃើញបញ្ជីមិត្តភ័ក្ត និងព័ត៌មានផ្ទាល់ខ្លួន ចំណុចនេះអាចជួយធ្វើឱ្យជនឆបោកកាន់តែពិបាកក្នុងការកំណត់គោលដៅអ្នក។
បន្ថែមពីនេះ ប្រសិនបើពលរដ្ឋត្រូវបានគេឆបោកតាមរយៈការវិនិយោគ, សារអេឡិចត្រូនិក, ប្រាក់កម្ចីខុសច្បាប់, តាមបណ្តាញទំនាក់ទំនងសង្គម, តាមប្រព័ន្ធទូរគមនាគមន៍ និងតាមប្រព័ន្ធធនាគារ អាចដាក់ពាក្យបណ្តឹងតាមរយៈអនឡាញបាន ដោយចូលទៅកាន់គេហទំព័រដាក់ពាក្យបណ្តឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈតំណភ្ជាប់ https://hotline.police.gov.kh/ ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី