SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សមាគមធនាគារនៅកម្ពុជា អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នករណីឆបោកចំពោះការផ្តល់«សេវាកម្ចីតាមអនឡាញ»


សមាគមធនាគារនៅកម្ពុជា អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នករណីឆបោកចំពោះការផ្តល់«សេវាកម្ចីតាមអនឡាញ»
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-11

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា បានអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្នលើគេហទំព័របោកបញ្ឆោតមួយចំនួន ដែលបានបន្លំជាគ្រឹះស្ថានធនាគារ ឬហិរញ្ញវត្ថុស្របច្បាប់ ហើយផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយទាក់ទងទៅនឹង«សេវាកម្ចីអនឡាញ» តាមរយៈទំព័រហ្វេសប៊ុក។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការឆបោក ផ្សាយពាណិជ្ជកម្មក្លែងក្លាយតាមរយៈគេហទំព័រ ចេញផ្សាយនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។

សមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា មុននឹងផ្ទេរប្រាក់ បង់អ្វីមួយតាមការស្កេន KHOR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា គួរកត់សម្គាល់ចំណុចមួយចំនួន ដូចជា៖ ទំព័រហ្វេសប៊ុកក្លែងក្លាយ គឺមិនមានព័ត៌មានធនាគារច្បាស់លាស់ ឬមាននិមិត្តសញ្ញាធនាគារ(Logo) ខុសប្លែក ពីរូបភាពដើមរបស់និមិត្តសញ្ញារបស់ធនាគារពិត ពិសេសសំណេរនៅលើទំព័រក្លែងក្លាយ តែងតែខុសវេយ្យាករណ៍ និងមានការផ្សាយពាណិជ្ជកម្មដដែលៗ។

ក្នុងករណីសាធារណជនមានការសង្ស័យ អាចទាក់ទងមកគ្រឹះស្ថានធនាគារដែលលោកអ្នកប្រើប្រាស់ ដើម្បីបញ្ជាក់អំពីព័ត៌មានបន្ថែម ដូចជាមធ្យោបាយដែលគ្រឹះស្ថានផ្លូវការប្រើក្នុងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន ឬស្នើសុំការ ណែនាំផ្សេងទៀត។ សមាគមធនាគារនៅកម្ពុជា បានបន្ថែមថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ គឺមិនសុំឱ្យអតិថិជនរបស់ខ្លួនផ្តល់លេខសម្ងាត់ធនាគារ ឬព័ត៌មានផ្ទាល់ខ្លួនណាមួយឡើយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី