SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គម្រោងចែករំលែកព័ត៌មានឥណទានកម្ពុជា-កូរ៉េ នឹងសម្រួលដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលបានរបាយការណ៍ឥណទានរបស់អតិថិជន


គម្រោងចែករំលែកព័ត៌មានឥណទានកម្ពុជា-កូរ៉េ នឹងសម្រួលដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលបានរបាយការណ៍ឥណទានរបស់អតិថិជន
ធនាគារ-ហិរញ្ញវត្ថុ

2025-04-27

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-04-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គម្រោងចែករំលែកព័ត៌មានឥណទានទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នឹងសម្រួលដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការទទួលបានរបាយការណ៍ឥណទានរបស់អតិថិជនពីប្រទេសដើមកំណើតរបស់ខ្លួនយ៉ាងឆាប់រហ័ស។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិ នៃកម្ពុជា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។

គម្រោងចែករំលែកព័ត៌មានឥណទាននេះ នឹងធ្វើឱ្យងាយស្រួលជាងមុនក្រោមកិច្ចសហការរវាង ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) និង ក្រុមហ៊ុន កូរ៉េ ក្រេឌីត ប្យួរ៉ូ ខូ អិលធីឌី។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងមានលទ្ធភាពសិក្សាកាន់តែមានប្រសិទ្ធភាពលើកម្រិតហានិភ័យរបស់អតិថិជន។

ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ធ្វើឱ្យប្រជាជនកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ និងអ្នកជំនួញកូរ៉េនៅប្រទេសកម្ពុជា មានលទ្ធភាពក្នុងការទទួលបានកម្ចីផ្លូវការ និងបំពេញតម្រូវការហិរញ្ញវត្ថុផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599