SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

Walk Street នឹងគ្រោងសម្ពោធជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនា ក្រោយទទួលបានការគាំទ្រពីភ្ញៀវជាតិ-អន្តរជាតិ


Walk Street នឹងគ្រោងសម្ពោធជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនា ក្រោយទទួលបានការគាំទ្រពីភ្ញៀវជាតិ-អន្តរជាតិ
A+ A-

ភ្នំពេញ៖ ក្រោយបើកឱ្យដំណើរការសាកល្បងរយៈពេលជាង ៤ខែ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ក្នុងការដើរលែងកំសាន្តរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែឧសភា ឆ្នា២០២៥។

ក្នុងកិច្ចប្រជុំពាក់ព័ន្ធអំពីការបើកសម្ពោធជាផ្លូវការ Walk Street ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់ភាគីពាក់ព័ន្ធឱ្យរៀបចំកម្មពីធីសម្ពោធត្រូវត្រៀមលក្ខណៈ ទាំងកិច្ចការពារសន្តិសុខសុវត្ថិភាព ក៏ដូចជាគិតគូលើការរៀបចំអនាម័យបរិស្ថានឱ្យបានល្អ។ បន្ថែមលើនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមានការយកចិត្តទុកដាក់ និងរៀបចំការសម្ដែងសិល្បៈ ឱ្យធំល្អប្រសើរជាងមុន ហើយសម្រាប់កិច្ចប្រជុំត្រូវរៀបចំការប្រជុំច្រើនដងទៀត ដើម្បីពិភាក្សាពីការរៀបចំក្រុមការងារឱ្យកាន់តែប្រសើរ។

គួរបញ្ជាក់ថា Walk Street ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង ផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី