2024-01-09
ទូច សូរិយា
2024-01-09
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យចំពោះអំពើល្មើសនឹងការគ្រប់គ្រងសំរាមសំណល់រឹង នៅទីប្រជុំជន តាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ដែលមានចែងក្នុងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥។
អនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥នេះ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងនៅទីប្រជុំជនត្រង់ជំពូកទី៧ ស្តីពីអំពើល្មើសនានាក្នុងការញែក ការវេចខ្ចប់ ការទុកដាក់ ការបញ្ចេញសំរាម និងការបង់ប្រាក់ថ្លៃសេវាប្រមូលសំរាម សំណល់រឹងនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ។
តាមការចុះផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី០៨ មករានេះ ការគ្រប់គ្រងសំរាមសំណល់រឹងមានដូចជា៖ សំរាម និងសំណល់រឹង មុននឹងបញ្ចេញត្រូវសម្រិតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ, ត្រូវញែកសំរាម សំណល់រឹងជា ២ប្រភេទ គឺសំរាមសើម និងសំរាមស្ងួតដាក់នៅក្នុងថង់ដាច់ដោយឡែក, ហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់លាយជាមួយនឹងសំរាមសើម និងសំរាមស្ងួត។
លើសពីនេះ ថង់សំរាមសំណល់រឹង ត្រូវចងមាត់ឱ្យបានត្រឹមត្រូវ និងមិនត្រូវហែកឡើយ, ផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ និងកន្លែងធ្វើពាណិជ្ជកម្មផ្សេងៗ ត្រូវមានកាតព្វកិច្ចដាក់ធុងសំរាមដោយខ្លួន, វត្តអារាម ព្រះវិហារ អាជីវកម្មលក់ដូរចល័ត ផ្ទះស្នាក់នៅទូទៅ និងផ្សារក្រមួន ត្រូវមានធុងសំរាមខ្លួនឯង និងធុងសំរាមដែលផ្ដល់ឱ្យដោយប្រតិបត្តិករថ្មី, ត្រូវដាក់សំរាមសំណល់រឹងរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅតាមទីកន្លែងដែលបានកំណត់ និងហាមចោលសំរាមសំណល់រឹង នៅមាត់អណ្ដូងលូ ប្រឡាយ តាមទីសាធារណៈ តាមអាងស្តុកទឹក និងហាមដុតសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ។
គួរជម្រាបថា ប្រជាពលរដ្ឋអាចបង់ប្រាក់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងប្រចាំខែនីមួយៗ តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក ឬបញ្ជរទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ប្រៃសណីយ៍កម្ពុជា ក.អ, និងធនាគារផ្សេងៗ ដោយប្រើប្រាស់លេខសម្កាល់អតិថិជន ID ដែលមានក្នុងវិក្កយបត្រអគ្គិសនី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី