2025-11-02
ទូច សូរិយា
2025-11-02
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេស ជួយគាំទ្រ ផ្សព្វផ្សាយ និងដាក់លក់ទំនិញផលិតក្នុងស្រុក រួមទាំងការរៀបចំទីតាំងលក់សម្រាប់ផលិតផលក្នុងស្រុក និងការតាំងលក់លើធ្នើក្នុងផ្សាររបស់ខ្លួននៅកម្រិតភ្នែក (eye-level shelves) មួយសប្តាហ៍ម្តង ឬមួយខែម្តង ដើម្បីអតិថិជនងាយមើលឃើញ និងទិញផលិតផលក្នុងស្រុកទៅប្រើប្រាស់។
ក្នុងជំនួបផ្គូផ្គងអាជីវកម្មរវាងអ្នកផលិត អ្នកចែកចាយ រួមទាំងផ្សារទំនើប ម៉ាត និងមីនីម៉ាត និងអ្នកប្រើប្រាស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានលើកទឹកចិត្តឱ្យអ្នកផលិត និងអ្នកចែកចាយក្នុងស្រុក អនុលោមតាមស្តង់ដារឧស្សាហកម្ម ដូចជាធានាភាពត្រឹមត្រូវតាមស្តង់ដាររង្វាស់រង្វាល់ និងការធ្វើតេស្តវិភាគផលិតផលនៅមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវទំនុកចិត្តរបស់អ្នកប្រើប្រាស់។
នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ការគាំទ្រផលិតផលក្នុងស្រុកមិនមែនត្រឹមតែជាស្មារតីជាតិនិយម ដោយគ្រាន់តែការនិយាយ ឬបង្ហោះនៅលើបណ្តាញសង្គមនោះទេ តែត្រូវសម្តែងចេញតាមរយៈអាកប្បកិរិយា និងជម្រើសនៃការទិញទំនិញរបស់យើង។ ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម បានបន្ថែមថា បច្ចុប្បន្ន ប្រព័ន្ធអេកូឡូស៊ីនៃខ្សែច្រវាក់នេះនៅបែកខ្ញែកគ្នាច្រើន ហើយអ្នកផលិតក្នុងស្រុកភាគច្រើនក៏នៅផលិតក្នុងទំហំតូច ដែលទាមទារឱ្យមានការផ្គូផ្គង និងចងក្រងភាគីពាក់ព័ន្ធទាំងនេះ ពីអ្នកដាំដុះទៅអ្នកកែច្នៃ និងអ្នកផលិត រហូតដល់ក្រុមហ៊ុនចែកចាយ បណ្តាញលក់ដុំ-លក់រាយ និងអ្នកប្រើប្រាស់ ដើម្បីគាំទ្រសមត្ថភាពផលិតក្នុងស្រុកឱ្យមានទំហំកាន់តែធំ និងមានភាពប្រកួតប្រជែងកាន់តែខ្ពស់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី