SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-រុស្សី សម្រេចបានពាណិជ្ជកម្មប្រមាណ ២៩លានដុល្លារ នាពេលបច្ចុប្បន្ន


កម្ពុជា-រុស្សី សម្រេចបានពាណិជ្ជកម្មប្រមាណ ២៩លានដុល្លារ នាពេលបច្ចុប្បន្ន
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-14

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-14

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងថា វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងរុស្សី គឺសម្រេចបានប្រមាណចំនួន ២៩លានដុល្លារ នាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចចង់ឃើញនូវសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានការកើនឡើង ដែលបច្ចុប្បន្ននេះមានតែ ២៩លានដុល្លារទេ គឺមិនទាន់សមស្របទៅនឹងសក្តានុពលសេដ្ឋកិច្ច ឬទំនាក់ទំនងនយោបាយ នៃប្រទេសទាំងពីរនៅឡើយទេ ក្នុងនោះភាគីទាំងពីរ គួរតែយកចិត្តទុកដាក់ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ រវាងគ្នា។

ជាមួយគ្នានេះ ឯកឧត្តម Anatoly Borovik ក៏បានបញ្ជាក់អំពីជំនួយដល់កម្ពុជាដោយរុស្សី គឺការជួយដល់វិស័យអប់រំ ដែលរុស្ស៊ីបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសរុស្សីជាបន្តបន្ទាប់ មកដល់ពេលនេះមានជាង ៨ពាន់នាក់ ដែលជាមោទនភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ក្នុងនោះក៏មានវិស័យវប្បធម៌ផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599