2024-04-04
គិត បុប្ផា
2024-04-04
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនកុំលេងឬឆ្លៀតឱកាស ធ្វើសកម្មភាពណាមួយប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដ៏ទៃ ពិសេសដល់តម្លៃយុវតី នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។ ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចធិបតី ធ្វើនៅក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្ថែមថា យុវជន និងយុវតី ត្រូវចាត់ទុកគ្នាដូចបងនិងប្អូន ចូលរួមលេងសប្បាយ ប្រកបដោយទំនួលខុសត្រូវ យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងកុំប្រព្រឹត្តអំពើណាដែលនាំឱ្យប៉ះពាល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដ៏ទៃ ពិសេសដល់តម្លៃយុវតី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ជាមួយគ្នានេះ មិនត្រូវបង្កើតភាពចលាចល តាមរយៈការវាយតប់ ឬឈ្លោះប្រកែកគ្នា ដែលនាំឱ្យលែងសប្បាយក្នុងពិធី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «បើសិនមានការរាំជាន់ជើងគ្នា ត្រូវចេះយោគយល់គ្នា តាមរយៈការអោប ញញឹមដាក់គ្នាជាដើម មិនត្រូវវាយគ្នាបង្កើតជារឿងរ៉ាវ ដែលនាំឱ្យមានភាពវឹកវរខាតបង់ទាំងសងខាងនោះទេ»៕https://www.youtube.com/watch?v=P_hDQ8EoL-0
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី