2024-11-30
ទូច សូរិយា
2024-11-30
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd. បង្ហាញបំណងចង់សិក្សាស្វែងយល់បន្ថែមអំពីបរិយាកាស និងសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសវិស័យកំពង់ផែ និងមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។ នេះជាការលើកឡើងរបស់លោក Jason Fan ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd.។
ក្នុងជំនួបនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមួយលោក Jason Fan នេះ ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានផ្ដល់ព័ត៌មានអំពីគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជាដល់ក្រុមហ៊ុន គឺគម្រោងព្រែកជីកហ្វូណនតេជោ និងប្រព័ន្ធភស្ដុភារកម្មកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា គម្រោងទាំងអស់នេះ សុទ្ធសឹងតែជាវិស័យដែលក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd. កំពុងមានចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី