SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ពលរដ្ឋកម្ពុជា ជំពាក់បំណុលធនាគារជិត ៥៩ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤


ពលរដ្ឋកម្ពុជា ជំពាក់បំណុលធនាគារជិត ៥៩ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤
ធនាគារ-ហិរញ្ញវត្ថុ

2024-07-29

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-07-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គិតត្រឹមឆមាសទី១ នៃឆ្នាំ២០២៤ ប្រជាជនកម្ពុជាសរុបចំនួន ៤លានគណនី កំពុងប្រើប្រាស់កម្ចីឥណទានពីគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស សរុបប្រមាណ ២៣៨,១ ទ្រីលានរៀល ឬស្មើនឹង ៥៨,៩ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដោយបានបញ្ជាក់បន្ថែមថា ឥណទានអតិថិជនដែលមានទំហំជិត ៥៩ពាន់លានដុល្លារនេះ បានកើនឡើងចំនួន ២,៦%។

ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា កំណើនឥណទានដែលមានចំនួន២,៦%នេះ មានការថមថយ ដោយសារភាពទន់ខ្សោយនៃការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចមួយចំនួន គួបផ្សំនឹងការផ្តល់ឥណទានប្រកបដោយភាពប្រុងប្រយ័ត្នរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៤នេះ ប្រព័ន្ធធនាគារកម្ពុជា បានរក្សាភាពធន់ដោយទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានទំហំ ៣៥៦,៩ ទី្រលានរៀល ឬប្រមាណ ៨៨,៣ ពាន់លានដុល្លារ ដែលមានកំណើន ៦,១%។

របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិ បានបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុជាបន្តបន្ទាប់ ដែលបានឆ្លុះបញ្ចាំងតាមរយៈកំណើនគណនីចំនួន២ រួមមាន៖ គណនីប្រាក់បញ្ញើអតិថិជនសរុបចំនួន ២១,៣លានគណនី ដែលមានកំណើន ១៣,៤% គិតជាទឹកប្រាក់ប្រមាណ ២០៩,៩ ទ្រីលានរៀល ឬស្មើនឹង ៥១,៩ពាន់លានដុល្លារ និងគណនីឥណទានអតិថិជនដែលមានចំនួន ៤លានគណនី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី