SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ប្រព័ន្ធធនាគារកម្ពុជា អាចដើរតួយ៉ាងសំខាន់ក្នុងការកៀងគរហិរញ្ញប្បទាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ


ប្រព័ន្ធធនាគារកម្ពុជា អាចដើរតួយ៉ាងសំខាន់ក្នុងការកៀងគរហិរញ្ញប្បទាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានបង្កើតគំនិតផ្តួចផ្តើមរៀបចំយន្តការគាំទ្រហិរញ្ញប្បទានប្រកបដោយចីរភាព។ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងគំនិតផ្តួចផ្តើមនេះដោយបានរៀបចំឱ្យមានជាផែនទីចង្អុលផ្លូវសម្រាប់ការជំរុញហិរញ្ញប្បទានប្រកបដោយចីរភាព, ការបង្កើតឱ្យមានវដ្តករសាស្ត្រសម្រាប់គាំទ្រលំហូរមូលធន, ការដាក់ចេញនូវក្របខណ្ឌនៃការរាយការណ៍ និងការកសាងសមត្ថភាព ជាដើម។

នៅក្នុងកិច្ចប្រជុំលើកទី៤ ដែលមានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍរបស់អង្គការយូអិនអេស្កាប់ (UNESCAP) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២ ខែវិច្ឆិកា លោកជំទាវ ជា សិរី បានលើកឡើងថា កម្ពុជាបាននិងកំពុងអភិវឌ្ឍន៍ប្រព័ន្ធធនាគារនៅកម្ពុជា ឱ្យឆ្លើយតបនឹងគោលដៅរបស់រាជរដ្ឋាភិបាល។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី បានបញ្ជាក់ក្នុងកិច្ចប្រជុំថា៖«ធនាគារជាតិនៃកម្ពុជា កំពុងខិតខំធ្វើឱ្យប្រព័ន្ធធនាគារនៅកម្ពុជា ដើរតួយ៉ាងសំខាន់ក្នុងការកៀងគរហិរញ្ញប្បទាន ដើម្បីគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាល ដោយសំដៅសម្រេចតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ»។ លោកជំទាវ ជា សិរី ក៏បានស្នើឱ្យប្រទេសដែលងាយរងគ្រោះ បង្កើនសកម្មភាពរបស់ខ្លួនក្នុងការជំរុញហិរញ្ញប្បទានសម្រាប់គាំទ្រដល់ការពង្រឹងភាពធន់ និងអាចសម្របសម្រួលជាមួយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសប្រជុំនៅទីក្រងបាងកក ប្រទេសថៃនោះ លោកជំទាវទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានប្រជុំទ្វេភាគីជាមួយនឹងលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអគ្គលេខាធិការអង្គការយូអិនអេស្កាប់ ផងដែរ។ លោកជំទាវ និងសមភាគី បានយល់ព្រមទៅលើចំណុចសំខាន់ក្នុងការជំរុញលំហូរមូលធនដើម្បីបង្កើនការវិនិយោគបៃតង និងប្រកបដោយចីរភាព ក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍។ គួរបញ្ជាក់ថា អ្នកវិនិយោគត្រូវពិនិត្យនូវលក្ខខណ្ឌ និងតម្រូវការរបស់ខ្លួនឱ្យស្របតាមស្ថានភាព និងលទ្ធភាពជាក់ស្តែងរបស់ប្រទេសទាំងនោះ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599