SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ ស្តីពីការរៀបចំក្របខ័ណ្ឌការទូតវិទ្យាសាស្ត្រ «Beyond SDGs 2030» នៅម៉ាឡេស៊ី


កម្ពុជា ចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ ស្តីពីការរៀបចំក្របខ័ណ្ឌការទូតវិទ្យាសាស្ត្រ «Beyond SDGs 2030» នៅម៉ាឡេស៊ី
A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមកិច្ចប្រជុំកម្រិតខ្ពស់អាស៊ី និងអាស៊ាន ស្តីពីការ​ចាប់ផ្តើមគម្រោង និងកិច្ចសន្ទនាពហុភាគីសម្រាប់ «ការរៀបចំក្របខ័ណ្ឌកាទូតវិទ្យាសាស្ត្រផ្តោតលើនិរន្តរភាព​ក្រោយ ឆ្នាំ២០៣០ (Beyond SDGs 2030)» នៅថ្ងៃទី២០-២១ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុល សៀងហេង បានលើកឡើងថា ការចូលរួមរបស់​កម្ពុជាក្នុង​វេទិកា​នេះ គឺជាឱកាសដ៏សំខាន់ក្នុងការកំណត់បញ្ហាប្រឈម និងសក្តានុពលនវានុវត្តន៍របស់ស្ថាប័ន សម្រាប់​ក្របខ័ណ្ឌនិរន្តរភាពក្រោយឆ្នាំ២០៣០ តាមរយៈកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំនៃស្ថាប័ន MIGHT និង​សាកល​វិទ្យាល័យ Keio កម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍរយៈពេលវែង ប្រកប​ដោយភាពធន់ និងនិរន្តរភាពសម្រាប់តំបន់ ដោយចាប់យកសក្តានុពលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម ហ៊ុល សៀងហេង បានបន្តថា ការរៀបចំខ្លួនសម្រាប់បរិបទក្រោយឆ្នាំ២០៣០ របស់កម្ពុជា ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើនវានុវត្តន៍ដែលផ្តោតលើមនុស្សជាស្នូល តាមរយៈការបង្កើនការ វិនិយោគលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការជំរុញការផ្ទេរបច្ចេកវិទ្យា ដែលរួមមានទាំងជំនាញ ចំណេះដឹង និងបទពិសោធន៍បច្ចេកទេសជាក់ស្តែង។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ Çពីការអនុវត្តទៅបរិវត្តកម្ម៖ ទស្សន​វិស័យ​អាស៊ានលើអនាគតនៃអភិបាលកិច្ចអភិវឌ្ឍន៍ ព្រមទាំងបានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្ត​ផែន​ទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០៣០ របៀបវារៈស្រាវជ្រាវជាតិ និងការពង្រឹង​ក្រប​ខ័ណ្ឌ​គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី