SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតសាកលវិទ្យាល័យ De Montfort នៅកម្ពុជា បង្ហាញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតសាកលវិទ្យាល័យ De Montfort នៅកម្ពុជា បង្ហាញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-11

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-11

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបើកដំណើរការសាកលវិទ្យាល័យ ឌឹម៉ុនហ្វត (De Montfort) ដែលជាសាកលវិទ្យាល័យកម្រិតស្តង់ដាររបស់អង់គ្លេសនៅកម្ពុជា គឺបង្ហាញពីស្ថិរភាពនយោបាយ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច កំណើនសក្តានុពលអនាគតរបស់កម្ពុជា និងវាយតម្លៃថា កម្លាំងចាយវាយរបស់ទីផ្សារកម្ពុជា មានបរិមាណកាន់តែរីកចម្រើន។

ក្នុងពិធីបើកឱ្យដំណើរការរបស់សាកលវិទ្យាល័យ De Montfort កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា វត្តមានរបស់ De Montfort នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែងគុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងបង្កើនជម្រើសកាន់តែសម្បូរបែបសម្រាប់វិស័យអប់រំ និងនិស្សិតកម្ពុជាទៀតផង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សាកលវិទ្យាល័យ De Montfort នឹងជួយការពាររំហូរចេញនៃធនធានខួរក្បាល តាមរយៈការផ្តល់នូវការអប់រំ និងការបង្កើតការងារ ដែលនេះជាកាលានុវត្តភាពថ្មីសម្រាប់និស្សិតកម្ពុជា ក្នុងការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បានជាសាកលវិទ្យាល័យ De Montfort សម្រេចជ្រើសរើសកម្ពុជា ជាគោលដៅពង្រីកសាខារបស់ខ្លួន ដោយសារកម្ពុជា ពោរពេញទៅដោយយុវជនប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាពបុរេសកម្មនៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ខ្លួន ក៏ដូចជាអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិទាំងមូល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ដើម្បីសម្រេចបាននូវចក្ខុវិស័យ ២០៥០ កម្ពុជាទាមទារចាំបាច់នូវមូលធនមនុស្សពោរពេញដោយចំណេះដឹង សមត្ថភាព និងជំនាញ ដើម្បីធានាបាននូវភាពប្រកួតប្រជែងលើឆាកអន្តរជាតិ ទាំងក្នុងតំបន់ និងទូទាំងសាកលលោក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី