2024-06-13
ទូច សូរិយា
2024-06-13
ទូច សូរិយា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ទំហំពាណិជ្ជកម្ម ជំនួយ និងការវិនិយោគផ្សេងៗរបស់សហភាពអឺរ៉ុបមកកម្ពុជា បាននាំមកឱ្យកម្ពុជាកសាងប្រទេស និងរើបម្រាស់ខ្លួនចេញពីស្ថានការណ៍លំបាកបន្ទាប់ពីចេញពីរបបប្រល័យពូជសាសន៍។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។
តាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ បានលើកឡើងថា សហភាពអឺរ៉ុប និងកម្ពុជា មានទំនាក់ទំនងយូរអង្វែងមកហើយ និងមានកិច្ចព្រមព្រៀងជាច្រើន ជាពិសេសក្នុងទំនាក់ទំនងពាណិជ្ជកម្ម ដែលមានទំហំជាង ៥ពាន់លានអឺរ៉ូ។ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ បានបញ្ជាក់បន្ថែមថា ការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈកម្មការអឺរ៉ុបមកកម្ពុជា កាលពីខែមីនាកន្លងមកនេះ បានចុះកិច្ចព្រមព្រៀងជាច្រើនក្នុងការជំរុញទំនាក់ទំនងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារនៅវិមានព្រឹទ្ធសភានេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំង ចំពោះការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា សហភាពអឺរ៉ុប បានជួយកម្ពុជាក្នុងការស្ដារប្រទេសជាតិឡើងវិញក្រោយវិបត្តិផ្សេងៗ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ធនធានមនុស្ស និងការបោសសម្អាតមីនជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី