SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រយៈពេល១១ខែ អគារជាប់គាំងជាង២០០គម្រោង ស្មើនឹងជាង៦ពាន់លានដុល្លារ ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល


រយៈពេល១១ខែ អគារជាប់គាំងជាង២០០គម្រោង ស្មើនឹងជាង៦ពាន់លានដុល្លារ ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-19

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-19

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រយៈពេល ១១ខែ នៃឆ្នាំ២០២៤ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចគោលការណ៍លើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទលើគម្រោងដែលជាប់គាំងក្នុងខេត្តបានចំនួន២១៣ គម្រោង ដែលមានទំហំ ៦ ០២៦លានដុល្លារ ស្មើនឹង ២១៣% លើសគោលដៅសូចនាករសមិទ្ធកម្មបានកំណត់ត្រឹម ១០០គម្រោង។ នេះបើតាមការចុះផ្សាយរបស់ FMIS Cambodia កាលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

គម្រោងដែលទទួលបានការលើកទឹកចិត្តចំនួន ២១៣គម្រោងនេះ ត្រូវបានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប៉ាន់ស្មានថាអាចបង្កើតការងារដល់កម្មករ និយោជិតចំនួន ៣៩ ៥៧៨កន្លែង ដែលលើសសូចនាករសមិទ្ធកម្មកំណត់ត្រឹមតែ ៥ ០០០កន្លែង។ ក្នុងកិច្ចប្រជុំបូកសរុប និងវាយតម្លៃការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានលើកឡើងថា ការចូលរួម ការគាំទ្រ ការប្តេជ្ញារបស់ក្រុមការងារ និងក្រសួងស្ថាប័នពាក់ព័ន្ធ គឺជាការលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និងអាចអនុញ្ញាតគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

គួរបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ កម្មវិធីនេះ បានបង្កើតគំរូមួយសម្រាប់ជំរុញការវិនិយោគ បង្កើតជំនឿទុកចិត្ត សម្រាលការលំបាកនានាក្នុងការអនុវត្តគម្រោង និងលើកកម្ពស់បរិយាកាសវិនិយោគ។ ចំពោះ គម្រោងអគារជាប់គាំង ត្រូវបានចាប់ផ្តើមសាងសង់ និងសកម្មភាពធុរកិច្ចមានការកើនឡើង ពិសេសទាក់ទាញគម្រោងវិនិយោគសក្តានុពល ដូចជា រោងចក្រផលិតបន្ទះសូឡា, រោងចក្រផលិតស៊ុមអាលុយមីញូម, សួនកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី