SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តំបន់សក្តានុពលទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្ត ៦កន្លែង ជាគោលដៅទេសចរណ៍ ក្នុងខេត្តកំពង់ចាម


តំបន់សក្តានុពលទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្ត ៦កន្លែង ជាគោលដៅទេសចរណ៍ ក្នុងខេត្តកំពង់ចាម
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-23

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-23

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ កំពង់ចាម គឺជាខេត្តមួយដែលមានប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិយ៉ាងសម្បូរបែប សម្រាប់ភ្ញៀវទេសចរណ៍ទៅកម្សាន្ត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំពីរមណីយដ្ឋាន និងប្រាសាទបុរាណខ្មែរ ដែលជាសា្នដៃដូនតាខ្មែរបន្សល់ទុកចំនួន ៦កន្លែង ដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិទៅកម្សាន្តដូចខាងក្រោម៖

(១) ប្រាសាទនគរបាជ័យ កសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ទី១៣ គ.ស។ (២) ប្រាសាទភ្នំហាន់ជ័យ ស្ថិតនៅក្នុងស្រុកកំពង់សៀម ស្របតាមបណ្តោយទន្លេមេគង្គទិសខាងលិច មានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ ប្រាសាទមួយនេះ បានកសាងឡើងអំឡុងសតវត្សរ៍ទី៦ និងទី៧នៃគ.ស ក្នុងសម័យចេនឡា។

(៣) ព្រះប្រាង្គជើងព្រៃ ឬភ្នំស្រុកជើងព្រៃ កសាងឡើងនៅលើភ្នំធម្មជាតិ មានខឿនរាងជាថ្នាក់ៗចំនួនបីថ្នាក់ដែលធ្វើអំពីថ្មបាយក្រៀម បែរមុខទៅទិសខាងកើត។ ប្រាសាទភ្នំជើងព្រៃ មានកំពែងបីជាន់ និងមានខ្លោងទ្វារចេញចូលបួន ដែលកំពែងទីមួយជាកំពែងទេវព័ទ្ធជុំវិញ ចំណែកកំពែងពីរទៀតគ្រាន់ជាខ្វោងទ្វារប៉ុណ្ណោះ។ ចំណែក (៤) គឺភ្នំប្រុសភ្នំស្រី មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពងសៀម ចម្ងាយ ៧គីឡូម៉ែត្រពីទីរួមខេត្ត និង១១៤គីឡូម៉ែត្រ ពីភ្នំពេញបត់ឆ្វេង ៥០០ម៉ែត្រ។

(៥) រមណីយដ្ឋានទឹកឆា មានទីតាំងនៅក្នុងភូមិថ្ម ឃុំក្រូច ស្រុកព្រៃឈរ និងមានចម្ងាយប្រហែល ៤២គីឡូម៉ែត្រ ពីទីរួមខេត្ត។ តំបន់នេះ មានសក្តានុពលទាក់ទាញភ្ញៀវទេសចរតាមរយៈប្រាសាទបុរាណ និងធារាសាស្រ្តសម្រាប់ស្រោចស្រពដីស្រែកសិកម្ម ហើយភាគច្រើននៃភ្ញៀវទេសចរគឺនិយមទៅមុជទឹកដ៏ថ្លាយង់ហូរចេញពីប្រភពទឹកក្រោមដី។ (៦) ស្ពានឬស្សីកោះប៉ែន មានចម្ងាយ១គីឡូម៉ែត្រ ពីរង្វង់មូលគីហ៊្សូណាជិតវត្តដីដុះ។ ស្ពាននេះ កសាងឡើងដោយប្រើប្រាស់ឬស្សីទាំងអស់ និងត្រូវបានសាងសង់ឡើងវិញជារៀងរាល់ឆ្នាំទំហំ ១,៥ម ទៅ ២ម ប្រវែងប្រមាណ ១គ.ម។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី