2024-04-06
គិត បុប្ផា
2024-04-06
គិត បុប្ផា
ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធី «ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤» នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។ បើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ មេសា ពិធីនេះធ្វើឡើងដើម្បីចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍន៍ និងផ្សព្វផ្សាយប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ។
ក្នុងព្រឹត្តិការណ៍សង្រ្កាន្តនេះ នឹងមានការលេងល្បែងប្រជាប្រិយនៅភូមិល្បែងប្រជាប្រិយ, កម្មវិធីប្រឡងចម្រៀង, ការលេងកម្សាន្តផ្សេងៗ នៅភូមិសំនៀងឯកស្ថិតក្នុងបរិវេណសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត, ការលេងកម្សាន្តនៅភូមិប្រដាល់ធ្លាក់ទឹកនៅខាងមុខវេទិកាអ៊ុទូក និងការចូលរួមកម្សាន្តនៅភូមិត្រជាក់ចិត្តបរិវេណវិមានឯករាជ្យ ព្រមទាំងកម្មវិធីកម្សាន្តសប្បាយផ្សេងៗទៀតនាពេលរាត្រី ដូចជា ប្រដាល់គុណខ្មែរនៅមណ្ឌលកីឡាខេត្ត និងការប្រគុំតន្ដ្រីជាដើម។
កម្មវិធី ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ នឹងប្រព្រឹត្តទៅនៅម៉ោង ៨នាទីព្រឹក ស្ថិតនៅភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពង់ស្ពឺក៏មានការរៀបចំ «កំពង់ស្ពឺសង្ក្រាន្ត ឆ្នាំ២០២៤» រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី