2024-12-15
ឃី ភារៈ
2024-12-15
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំ«វេទិកាទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៤» ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហាឡាល, បង្ហាញពីបេតិកភណ្ឌវប្បធម៌ និងពហុវប្បធម៌, ស្វែងយល់អំពីទីផ្សារទេសចរណ៍មូស្លីម និងការកសាងសមត្ថភាពសម្រាប់ឧស្សាហកម្មទេសចរណ៍។
វេទិកាទេសចរណ៍មូស្លីមកម្ពុជា ក៏នឹងបង្កើនការយល់ដឹងក្នុងចំណោមភាគីពាក់ព័ន្ធអំពីសារសំខាន់ និងអត្ថប្រយោជន៍ នៃទេសចរណ៍ពហុវប្បធម៌ ក៏ដូចជាទេសចរណ៍មូស្លីម ដែលចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសកាន់សាសនាឥស្លាម។ វេទិកានេះដែរ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ រាជធានីភ្នំពេញ ក្រោមមូលបទ «ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម»។
ចំពោះប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ អន្តរជាតិ វិស័យរដ្ឋ ឯកជន និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីខាងលើនេះ អាចទំនាក់ទំនងចុះឈ្មោះតាមរយៈសមាជិកលេខាធិការដ្ឋានក្រុមការងារទេសចរណ៍មូស្លីម ដែលមានទូរសព្ទលេខ ០៩៦ ៩៩៧ ០៥០៥ និង ០៩៦ ៨១៧ ១៦៧០៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី