2024-10-23
គិត បុប្ផា
2024-10-23
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានអំពាវនាវឱ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មស៉្បា-ម៉ាស្សា ដាក់ពាក្យប្រឡងប្រណាំងស្តង់ដារអាស៊ានលើកទី៣ (3rd ASEAN Spa Services Standard) ដើម្បីជំរុញគុណភាពសេវាកម្មស៉្បា-ម៉ាស្សា ក្នុងតំបន់ឱ្យមានកម្រិតគុណភាពស្តង់ដារខ្ពស់។ នេះបើតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
ដើម្បីចូលរួមកម្មវិធីប្រឡងប្រណាំង ដែលដាក់ចេញដោយលេខាធិការដ្ឋានអាស៊ាននេះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មស៉្បា-ម៉ាស្សាត្រូវធ្វើ ដូចជា៖ ទាញយកពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ តាមរយៈការស្កេនQR Code, ត្រូវបំពេញពាក្យស្នើសុំ ដោយភ្ជាប់មកជាមួយនូវអាជ្ញាបណ្ណទេសចរណ៍, ត្រូវដាក់ពាក្យស្នើសុំមកក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍រាជធានីខេត្ត។
ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មស៉្បា-ម៉ាស្សាទាំងអស់ ដែលចង់ចូលរួមក្នុងកម្មវិធីខាងលើ អាចដាក់ពាក្យចូលរួម សម្រាប់ឆ្នាំ២០២៤-២០២៥ ត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ចំពោះព័ត៌មានបន្ថែម អាចទំនាក់ទំនងទូរសព្ទលេខ ០១១ ៧៨០ ៦៩៤ ឬ ០៩២ ៧៧៩ ៨៣៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី