2024-10-20
គិត បុប្ផា
2024-10-20
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (ផមក) អំពាវនាវឱ្យប្រជាពលរដ្ឋសិក្សា និងវិនិយោគក្នុងវិស័យមូលបត្រ ក្នុងទិសដៅគាំទ្រម្ចាស់អាជីវកម្ម ក្នុងស្រុកឱ្យទទួលបានប្រភពទុនសម្រាប់ពង្រីក និងពង្រឹងសក្តានុពលអាជីវកម្ម ដើម្បីអាចប្រកួតប្រជែងជាមួយអាជីវកម្មនៅប្រទេសជិតខាង។
ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងផ្សារមូលបត្រកម្ពុជា និងវិទ្យាស្ថានហិរញ្ញវត្ថុ និង គណនេយ្យ ឯកឧត្តម ហុង សុហួរ បានគាំទ្រលើកិច្ចសហការដែលលើកកម្ពស់ចំណេះដឹងក្នុងវិស័យមូលបត្រដល់សាស្រ្តចារ្យ និងសិស្សនិស្សិតរបស់វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ លោក ប៊ុន សុន្ទរង្គ នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ សង្ឃឹមថា សិស្សនិស្សិតនឹងទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញក្នុងវិស័យមូលបត្រ ទទួលបានការចែករំលែកព័ត៌មានទៅវិញទៅមក ក៏ដូចជាមានឱកាសចុះសិក្សាស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាថ្មីៗ។
ការចុះ MOU ដែលធ្វើឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ មានគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងវិស័យមូលបត្រ ដោយមានការចែករំលែកបទពិសោធទៅវិញទៅមក, ការសហការរៀបចំសិក្ខាសាលាផ្សេងៗ ផ្តល់ឱកាសដល់និស្សិតចុះកម្មសិក្សា និងឱកាសការងារផ្សេងៗ។ នេះបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំខែកញ្ញា ឆ្នាំ២០២៤ ដែលផ្សារមូលបត្រកម្ពុជា បានចេញផ្សាយនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី