SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ADB និងកម្ពុជា បន្តពង្រឹងសហប្រតិបត្តិការលើវិស័យអាទិភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា


ADB និងកម្ពុជា បន្តពង្រឹងសហប្រតិបត្តិការលើវិស័យអាទិភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-14

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-14

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ នេះជាការលើកឡើងរបស់លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងជំនួបពិភាក្សាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត។

តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តបន្ថែមក្នុងការបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស Country Partnership Strategy (CPS)។ យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស CPS គឺផ្តោតលើចំណុចសំខាន់ចំនួន ៣រួមមាន៖ (១) វិបុលភាពតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, (២) ការវិនិយោគលើប្រជាជនដែលផ្តោតលើវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និង(៣) ការគាំទ្រសម្រាប់ភពផែនដី ដែលផ្តោតសំខាន់លើវិស័យបរិស្ថាន និងអាកាសធាតុ។

ក្នុងជំនួបពិភាក្សាការងារនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់ធនាគារ ADB លើការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី