2025-02-21
ឃី ភារៈ
2025-02-21
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន PT. Rekayasa Otomasi Indonesia មានបំណងចង់ដាក់ពង្រាយម៉ាស៊ីន ATMB ដែលជាម៉ាស៊ីនសម្រាប់ធានាប្រសិទ្ធភាព និងគណនេយ្យភាព ដល់អ្នកទទួលអង្ករ តាមគោលដៅដោយសុវត្ថិភាព យុត្តិធម៌ ដើម្បីធ្វើឱ្យល្អប្រសើរសម្រាប់គំនិតផ្តួចផ្តើមសប្បុរសធម៌ ការចែកចាយ និងជំនួយមនុស្សធម៌។ នេះតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នា២០២៥។
ក្នុងជំនួបជាមួយលោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជា ប្រចាំឥណ្ឌូណេស៊ី និងអ្នកតំណាងក្រុមហ៊ុន PT. Rekayasa Otomasi Indonesia ចំនួន ៣រូប គឺ លោក Azka Pambudi, លោក Budi Adji និងលោក Ahra Sufry នៅស្ថានអគ្គរាជទូតកម្ពុជា ប្រចាំឥណ្ឌូណេស៊ី បានស្នើសុំកិច្ចសហប្រតិបត្តិការពីស្ថានទូតកម្ពុជា ប្រចាំឥណ្ឌូណេស៊ី ជួយគាំទ្រដល់គោលបំណងរបស់ក្រុមហ៊ុន ក្នុងការផ្សព្វផ្សាយម៉ាស៊ីន ATMB នៅកម្ពុជា។
លោក រ៉េម ញ៉ាញ់ បានសរសើរនូវភាពច្នៃប្រឌិតម៉ាស៊ីន ATMB របស់ក្រុមហ៊ុន PT. Rekayasa Otomasi Indonesia និងបានលើកឡើងអំពីព័ត៌មាន និងនីតិវិធីមួយចំនួន ដល់ភាគីក្រុមហ៊ុនក្នុងការនាំចូលម៉ាស៊ីននេះមកកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី