2025-06-10
ទូច សូរិយា
2025-06-10
ទូច សូរិយា
ភ្នំពេញ៖ មន្ត្រីជំនាញអគ្គនាយកការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានយកសំណាកគំរូ ផ្លែទុរេនចំនួន ៧គំរូ នៅផ្សារដើមគរ និងផ្សារនាគមាស បញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគរកសារធាតុ អូរ៉ាមីន អូ និងបញ្ជាក់ពីអនុលោមភាព។ នេះបើតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋាន ក.ប.ប. កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានេះ មន្ត្រីជំនាញ ក.ប.ប. បានដកយកគំរូសំណាកម្ហូបអាហារ បន្លែ ផ្លែឈើ ពីផ្សារខាងលើសរុបចំនួន ៥០គំរូ មកវិភាគរកសារធាតុគីមីហាមឃាត់នានា ដោយបានលទ្ធផល អវិជ្ជមាន ហើយសំណាកគំរូចំនួន ៧ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគលម្អិតបន្ថែម។ ក្នុងឱកាសនោះ មន្ត្រីជំនាញបានបន្តពន្យល់ណែនាំឱ្យអាជីវករត្រូវប្រកបអាជីវកម្មដោយសុចរិត និងស្របតាមបញ្ញត្តិនៃច្បាប់ជាធរមាន ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។
បេសកកម្មនេះ ដឹកនាំដោយលោក ស៊ិន ស៊ីដេត អគ្គនាយករង តំណាង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការសហការពីអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការផ្សារដើមគរ និងផ្សារនាគមាស បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យចំណីម្ហូបអាហារ និងជាពិសេសផ្លែទុរេនស្រស់ ក្នុងគោលដៅធានាការពារសុខុមាលភាពជូនប្រជាពលរដ្ឋ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី