SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនឯកជន X Capital ចុះ MOU ផលិតវីដេអូ ដើម្បីជំរុញការផ្សព្វផ្សាយរមណីយដ្ឋានអង្គរទៅកាន់ទីផ្សារចិន


អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនឯកជន X Capital ចុះ MOU ផលិតវីដេអូ ដើម្បីជំរុញការផ្សព្វផ្សាយរមណីយដ្ឋានអង្គរទៅកាន់ទីផ្សារចិន
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-24

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-24

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនឯកជន X Capital Investment ចុះអនុស្សរណៈយោគយល់គ្នា (MOU) ផលិតវីដេអូឯកសារ និងការតាំងពិព័រណ៍ផ្សេងៗ ដើម្បីជំរុញការផ្សព្វផ្សាយរមណីយដ្ឋានអង្គរទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

ក្នុងពិធីចុះ MOU នេះ លោកស្រី អៀ សុភា អភិបាលក្រុមហ៊ុន X Capital បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងលើការជំរុញការផ្សព្វផ្សាយនេះឱ្យបានល្អ ក្នុងនោះមានការ ផលិតវីដេអូឯកសារ រួមនឹងការតាំងពិព័រណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ចិនឱ្យមកកាន់តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា នឹងសហការជាមួយក្រុមហ៊ុន X Capital ដើម្បីជំរុញការផ្សព្វផ្សាយរមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរចិន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងកន្លងមក ដែលអាជ្ញាធរជាតិអប្សរា ពីការផ្សព្វផ្សាយរមណីយដ្ឋានអង្គរឱ្យមាននិរន្តរភាព និងគង់វង្សតទៅអ្នកជំនាន់ក្រោយផងដែរ។

លោកស្រី អៀ សុភា បានបញ្ជាក់ថា ក្រុមហ៊ុន X Capital នឹងបន្តកិច្ចសហការជាមួយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មុននឹងផលិតវីដេអូ ឬការផ្សព្វផ្សាយនានា ដើម្បីឱ្យការផលិត ស្របតាមគោលនយោបាយផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី