2025-07-24
ឃី ភារៈ
2025-07-24
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន ការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តា ណែនាំឱ្យសាធារណជន ត្រូវតាមដានប្រភពព័ត៌មានផ្លូវការទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន មានប្រភព ៤ សំខាន់ដែលជាប្រភពផ្លូវការរួមមាន៖ ១, ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ២, ក្រសួងការពារជាតិ ៣, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង៤, អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពផ្លូវ ក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការទេ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្រ្តា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី