SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អាល្លឺម៉ង់ ផ្តល់ជំនួយឥតសំណង ៣៤លានអឺរ៉ូ លើគម្រោង«សុខភាពតែមួយ»នៅកម្ពុជា


អាល្លឺម៉ង់ ផ្តល់ជំនួយឥតសំណង ៣៤លានអឺរ៉ូ លើគម្រោង«សុខភាពតែមួយ»នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សហពន្ធ័អាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣៤លានអឺរ៉ូ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ សម្រាប់អនុវត្តគម្រោង«សុខភាពតែមួយ»នៅកម្ពុជា។ គម្រោងនេះរដ្ឋាភិបាលកម្ពុជា បានចូលថវិកាបដិភាគចំនួន ២,៦០លានអឺរ៉ូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ដែលឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ចុះ MOU លើកគម្រោងផ្តល់ជំនួយនេះជាមួយនឹងលោកស្រី Matina Koch ប្រធានផ្នែកសុខភាពប្រចាំការិយាល័យកណ្តាល នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង។

តាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងសុខភាពតែមួយដែលមានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០២៩ គឺជាគម្រោងដែលអាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានឥតសំណងធំជាងគេលើកទី១ ដល់កម្ពុជា ដើម្បីកាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។ គម្រោងនេះ នឹងចូលរួមកាត់បន្ថយហានិភ័យ នៃជំងឺដែលឆ្លងពីសត្វមកមនុស្ស និងកាត់បន្ថយជំងឺឆ្លងនានា ពិសេសចូលរួមក្នុងការស្រាវជ្រាវអំពីជំងឺឆ្លងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតដ៏ទៃទៀតដែលអាចកើតមាននាពេលអនាគត។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងកិច្ចព្រមព្រៀងបច្ចេកទេស សម្រាប់គម្រោងសុខភាពតែមួយនៅកម្ពុជានេះ ក៏ត្រូវបានចុះហត្ថលេខារួមគ្នាដោយតំណាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន ជាមួយភាគីអាល្លឺម៉ង់ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី