SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ចូលរួមថវិកា ១លានដុល្លារ ដល់ប្រទេសឡាវ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឆ្នាំ២០២៤


កម្ពុជា ចូលរួមថវិកា ១លានដុល្លារ ដល់ប្រទេសឡាវ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-29

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ប្រទេសកម្ពុជា គាំទ្រប្រទេសឡាវធ្វើជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៤។ កម្ពុជា នឹងចូលរួមផ្តល់ថវិកាចំនួន១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានជាមួយឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីប្រទេសឡាវ។

នាឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានអរគុណប្រទេសឡាវ ដែលបានជួយផ្គត់ផ្គង់ក្នុងវិស័យថាមពលជាបន្តបន្ទាប់ដល់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា-ឡាវ ទើបនឹងចុះ MOU លើវិស័យថាមពល ដំណាក់កាលទី២ អមដោយគម្រោងផ្សេងៗ ដូចជា ការរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី, ការដាក់ឱ្យដំណើរការឡើងវិញនូវគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ JTC ដោយមានវេទិកាធុរកិច្ច និងវិនិយោគ, ការពង្រីកសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្ម និងការជំរុញផ្នែកសេវាកម្ម មាន សេវាហិរញ្ញវត្ថុ សេវាដឹកជញ្ជូនផ្លូវគោក និងទេសចរណ៍ តាមរយៈការបង្កើនការហោះហើរត្រង់កម្ពុជា-ឡាវ។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ របស់រាជរដ្ឋាភិបាលកម្ពុជានេះ ដើម្បីពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈរលើមូលដ្ឋានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ នាយករដ្ឋមន្រ្តីឡាវ សនសៃ ស៊ីផាន់ដន បានរំពឹងថា ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ប្រទេសឡាវនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ កាន់តែរីកចម្រើន និងកាន់តែរឹងមាំ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី